អាជ្ញាធរខេត្តបាត់ដំបងអំពាវនាវអោយបងប្អូនទាំងអស់ ពិសេសអ្នករស់នៅតាមដងស្ទឹងសង្កែមេត្តាប្រុងប្រយ័ត្នខ្ពស់

ចែករំលែក៖

(បាត់ដំបង) ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗនៅផ្នែកខាងលើក្នុងតំបន់ស្រុកសំឡូតព្រំដែនកម្ពុជា ថៃ បានបង្កជាជំនន់ទើបធ្វើអោយមន្ត្រីជំនាញ(បើកទ្វារទំនប់ទឹកអាងពហុបំណងសេកសក)នៅក្នុងស្រុករតនមណ្ឌល ដើម្បីបន្ធូរទម្លាក់ទឹកចុះមកផ្នែកខាងក្រោមក្នុងស្ទឹងសង្កែ។

ជាមួយជំនន់ទឹកភ្លៀងនេះដែរ យោងតាមផេកហ្វេសប៊ុករបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានបង្ហោះ ដែលមានខ្លឹមសារថា ដោយមានភ្លៀងធ្លាក់នៅផ្នែកខាងលើស្រុកសំឡូតរយៈពេលពីរថ្ងៃមកនេះធ្វើអោយទឹកអាងពហុបំណងសេកសកបានឡើងដល់កម្រិតអតិបរិមា ទ្វារទឹកនៅទំនប់សេកសក និងទំនប់សាលាតាអនត្រូវបានបើកអស់។

បន្ថែមពីនេះលោកអភិបាលក៏បានអំពាវនាវសូមអោយបងប្អូនទាំងអស់ ពិសេសអ្នកដែលរស់នៅតាមដងស្ទឹងសង្កែមេត្តប្រុងប្រយ័ត្នខ្ពស់ ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។

គួរបញ្ជាក់ថា ក្រៅពីជំនន់ស្ទឹងសង្កែ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ទីតាំងទំនប់ហុងបាសាក់ ដែលស្ថិតនៅក្នុងភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ក៏បានបើកបង្ហូរទឹកដើម្បីបន្ធូរផងដែរ ដូច្នេះសូមបងប្អូនដែលរស់នៅផ្នែកខាងក្រោមនៃស្រុកមោងឬស្សី មេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ ពិសេសក្មេងតូចៗ៕ ដោយ÷ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print