រយៈពេល ៩ខែ ឆ្នាំ២០២៣ យានយន្តសរុបចំនួន ២,២លានគ្រឿងត្រូវបានត្រួតពិនិត្យ ដោយក្នុងនោះ យានយន្តលើសទម្ងន់កម្រិតកំណត់ក្នុងកម្រិតអនុគ្រោះ មានចំនួនប្រមាណ ៧២ម៉ឺនគ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ដែលបានពិន័យមានចំនួន ១ ៧៦៦ គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកសេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រួតពិនិត្យយានយន្ដដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក្នុងរយៈពេល៩ខែ ក្នុងអំឡុងឆ្នាំ២០២៣ ដែលមានការចូលរួមពី លោកអនុរដ្ឋលេខាធិការទទួលបន្ទុក អនុប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ប្រធាន អនុប្រធាន សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីងទាំង ៣៣ស្ថានីយ។

 ជាលទ្ធផលការអនុវត្តការងារក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ យានយន្តសរុបចំនួន ២,២លានគ្រឿងត្រូវបានត្រួតពិនិត្យ ដោយក្នុងនោះ យានយន្តលើសទម្ងន់កម្រិតកំណត់ក្នុងកម្រិតអនុគ្រោះ មានចំនួនប្រមាណ ៧២ម៉ឺនគ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ដែលបានពិន័យមានចំនួន ១ ៧៦៦ គ្រឿង៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print