ចែករំលែក៖

ខេត្តកែប : នេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលបានរំលេចឡើងហើយបានសម្រួលក្នុងការធ្វើដំណើរ ព្រមទាំងបានលើកតម្កើងសម្រស់និងមុខមាត់ខេត្តកែប និងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិផងដែល។

 ផ្លូវជាតិលេខ៣៣អា មានប្រវែងប្រមាណ៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលសេះស ដល់ឆ្នេរលេងទឹក ក្រុងកែប មានការរៀបការ៉ូឡា បំពាក់សំណង់សិល្បការ និងបំពាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវផងដែរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិឱ្យធ្វើដំណើរមកកម្សាន្តនៅខេត្តដ៏មានសក្តានុពលនេះ។ 

ទន្ទឹមនឹងនេះដែរ ខេត្តកែបក៏បានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅអំឡុងខែធ្នូ ចុងឆ្នាំ២០២៣ នេះ ខណៈថ្មីៗនេះរដ្ឋាភិបាលកម្ពុជាទើបធ្វើពិធីផ្សព្វផ្សាយជាផ្លូវការស្តីពីការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ ២០២៣-២០៣៥៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print