នគរបាលស្រុកថ្មគោល​ឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិក្នុងមូលដ្ឋានម្នាក់យកមកអនុវត្តតាម​ច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោកវរសេ​នីយ៍ទោ​ សេង​ លុច​ អធិ​ការនគរ​បាលស្រុកថ្មគោល​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ លោកបានដឹក​នាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី​ធ្វេីការស្រាវជ្រាវនិងនាំខ្លួនបុរសម្នាក់ឈ្មោះនឿន ស៊ីនេន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្រុមទី១១ ភូមិពពាលខែ ឃុំអូរ​តាគី ស្រុកថ្មគោល ខេត្តបាត់ដំបងបញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរក្នុងករណីលួច​យកទ្រព្យសម្បត្តិអ្នកដទៃក្នុងមូលដ្ឋាននិងដកហូតបានធុងបាសJBL ម៉ាក  BooM BooB ចំនួន០១​គ្រឿង ពណ៌ប៉ារ៉ា​ កាលពីថ្ងៃទី​២​ ខែតុលា​ម្សិលមិញ​។

   លោកអធិការ​រូបនេះ​បានឱ្យដឹងទៀតថា​ ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃខែខាងលេីសមត្ថកិច្ចនគរបាលបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះឡយ សត្យា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្រុមទី​១១  ភូមិពពាលខែ ឃុំអូរ​តាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលប្តឹងពីករ​ណីជនសង័្សយលួចយកទ្រព្យសម្បត្តិរបស់ខ្លួននារាត្រីថ្ងៃ​ទី​០១ខែ​តុលាឆ្នាំ២០២៣ឈានចូលថ្ងៃទី០២​ខែ​តុលាឆ្នាំ២០២៣​ ហេីយឆ្លងតាមរយៈពាក្យ​បណ្តឹងនេះសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតកំណត់មុខ​សញ្ញាបាននិងឃាត់ខ្លួនតែម្តង។ 

    ក្រោយពេលធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកបាសJBL​របស់ជនរងគ្រោះពិតប្រាកដមែន។ 

    បច្ចុប្បន្នជនសង្ស័យនគរបាលស្រុកថ្មគោលកសាងសំណុំរឿងដើម្បីចាត់​ការតាមនីតិវិធី​ច្បាប់ រីឯវត្ថុតាងបានប្រគល់ជូនម្ចាស់វិញ៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print