ក្មេងស្រីម្នាក់លង់ទឹកស្លាប់នៅទំនប់ទឹកបង្ហៀរស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ មានករណីក្មេងស្រីម្នាក់លង់ទឹកស្លាប់នៅទំនប់បង្ហៀរ កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុមទី២២ ភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

   សព​ជនរងគ្រោះឈ្មោះ មឿន រតនៈ ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

    តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះបានទៅលេងទឺកនៅចំណុចកើតហេតុខាងលើដោយមិនបានប្រាប់ឪពុកម្តាយទើបបណ្តាលអោយលង់ទឹកទំនប់បង្ហៀរស្លាប់បាត់បង់ជីវិតតែម្តង។

    ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញបានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើកុមារីរងគ្រោះឈ្មោះ មឿន រតនៈ ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print