ខេត្តរតនគិរី៖ ឈើសុក្រំជាច្រើនកំណាត់ដែលឈ្មួញកាប់ចេញពីតំបន់ព្រៃសហគម និងដែនជំម្រកសត្វព្រៃលំផាត់ដឹកតាមគោយន្តកែឆ្នៃតែត្រូវបែកការបានបែនឈើទំលាក់ចោលនៅក្នុងដីសម្បទានមួយកន្លែងស្ថិតក្នុងភូមិស៊ូស ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ប្រជាពលរដ្ឋនៅភូមិខាងលើបានរាយការណ៍មកថា មានរថយន្តកែច្នៃចំនួន៤គ្រឿងបានដឹកឈើនាំចេញទៅប្រទេសវៀតណាមទាំងយប់តែត្រូវបែកការដោយសារអ្នកសារព័ត៌មានសុំកិច្ចសហការពីមន្ត្រីជំនាញពាក់ព័ន្ធនៅព្រឹកថ្ងៃទី២ ខែកក្កដាឆ្នាំ ២០១៦នេះ មានរថយន្តកែច្នៃកំពុងដឹកឈើនាំចេញទៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ៧០៥ អូរថ្ម ។
ខណៈនោះម្ចាស់គោយន្តក៏បានបែនឈើទំលាក់ចោលទៅវិញយ៉ាងតក់ក្រហល់ដូចជាដឹងសភាពការជាមុនហើយក៏បើកគោយន្តគេចទៅបាត់បន្សល់ទុកនៅតែឈើស្រសៗចំនួន១១៦ដុំ មានមុខកាត់ឡាំងបួនជ្រុង៣០ គុណ ៤០ ប្រវែង៣ទៅ៤ម៉ែត្រ នៅក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន៧២ ម៉ែនសារុន ស្ថិតក្នុងភូមិស៊ូស ឃុំយ៉ាទុង ស្រុកអូរយាដាវ ខេត្តរតនគិរី។ តាមប្រភពច្បាស់ការបានឲ្យដឹងថាមានក្រុមឈ្មួញចំនួន៤នាក់ ទី១ឈ្មោះអាធីន ភេទប្រុស ទី២ឈ្មោះអាម៉ៅ ភេទប្រុស ទី៣ឈ្មោះ អាទី ភេទប្រុស ទី៤ឈ្មោះអាម៉ាប់ ភេទប្រុស ឈ្មួញដុះស្លែទាំង៤នាក់ដែលជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើខាងលើនេះ។
នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ អ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោក ហេង រតនា ស្នងការរងទទួលកិច្ចការព្រំដែនគោកហើយលោកក៏បានបញ្ជាកម្លាំងចំនួន៥នាក់ចុះមកត្រួតពិនិត្យឈើនៅក្នុងដីសម្បទានក្រុមហ៊ុន៧២ ។ ចំណែកលោក នូវ ដារា ប្រធានការិយាល័យប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងនៅរសៀលថ្ងៃទី៣ខែកក្កដាថា ដោយសារខាងលោកខ្វះថវិកាក្នុងការដឹកជញ្ជូនឈើទាំងនេះ។ លោកបានបន្តទៀតថា កិច្ចការនេះលោកនឹងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តមិនទាន់បានចាត់វិធានការបែបណានៅឡើយនោះទេ ឬមួយមិនហ៊ានបង្រ្កាបទេដឹងខ្លាចតែចុះទៅដល់គ្រាន់តែល្អមើលទៅស្រួលមិនស្រួលយប់នេះប្រហែលឈើទាំងនោះដល់ប្រទេសវៀតណាមហើយមើលទៅ៕
ដោយ៖ វុទ្ធឦសាន