បន្ទាប់ពីការលក់អចលនទ្រព្យវៀតណាមបានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុននោះ ឥឡូវនេះ ទីផ្សារអចលនទ្រព្យនេះបានធ្លាក់ចុះបន្តិចម្តងៗ ដោយសារតែមានការព្រួយបារម្ភពីការផ្គត់ផ្គង់លើស។
ក្រសួងដែនដីនិងសំណង់បានជំរុញអាជ្ញាធរក្នុងតំបន់ ជាពិសេសទីក្រុងហូជីមិញ និងហាណូយ ឱ្យមានការប្រុងប្រយ័ត្ន មុនពេលដែលផ្តល់អាជ្ញាប័ណ្ណគម្រោងសាងសង់គេហដ្ឋានថ្មី ដើម្បីបញ្ចៀសនូវការផ្គត់ផ្គង់លើស។
ដោយយោងទៅតាមគេហទំព័ររបស់ក្រសួងនេះបានឱ្យដឹងថា អាជ្ញាធរក្នុងតំបន់ចាំបាច់ត្រូវតែពិនិត្យនូវតម្រូវការគេហដ្ឋានក្នុងតំបន់របស់ខ្លួនជាមុនសិន ហើយត្រូវចាត់វិធានការដើម្បីធ្វើឱ្យមានតម្លាភាពនៅក្នុងទីផ្សារនេះ។
ក្រសួងបានចាត់វិធានការនេះឡើង ចំពេលដែលមានរបាយការណ៍ថា ការលក់អាផាតមិននៅប្រទេសវៀតណាមកំពុងតែធ្លាក់ចុះ។
តួលេខថ្មីដែលបានផ្តល់ដោយក្រសួងនេះបានបង្ហាញថា គេហដ្ឋានចំនួន ១០.១០៧យូនីត ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំត្រីមាសទី២ ក្នុងទីក្រុងហូជីមិញ ពោលកើនឡើង ២០ភាគរយបើធៀបនឹងត្រីមាសទី១។ ប៉ុន្តែការលក់បានធ្លាក់ចុះ ៣៥ភាគរយដល់ចំនួន ៥.៨៨៧យូនីត។
នៅទីក្រុងហូជីមិញ មានគេហដ្ឋានថ្មីចំនួន ៦.១០០យូនិតត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ពោលគឺកើនឡើង ១៩ភាគរយ បើធៀបនឹងត្រីមាសមុន។ ទោះបីជាទីក្រុងនេះពេញចិត្តនឹងកំណើននៃការលក់ ២០ភាគរយដល់ចំនួន ៤,៨០៦ភាគរយនេះក៏ដោយ ក៏វាត្រូវបានគេមើលឃើញថាធ្លាក់ចុះ ៧,២ភាគរយដែរបើធៀបនឹងឆ្នាំមុន។
ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមកើនឡើង ៥,៥២ភាគរយក្នុងឆមាសទី១នៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ដោយ៖ រ័ត្ន