គំនុំសាសនាព្រះពុទ្ធនិងអ៊ិុស្លាមនៅមីយ៉ានមាពិបាកក្នុងការផ្សះផ្សា

ចែករំលែក៖

អំពើហឹង្សាពាក់ព័ន្ធនិងសាសនានៅក្នុងប្រទេសមីយ៉ានមា បានចាប់ផ្តើមសារជាថ្មីក្រោយស្ងប់ស្ងាត់មួយរយៈ
ក្រោយពេល ព្រះវិហារអ៊ិុស្លាមនៅទទួលរងការដុតបំផ្លាញនៅភាគខាងជើងនៃប្រទេសនេះ ធ្វើឲ្យអ្នកកាន់សាសនាអ៊ិុស្លាមបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ។ នេះជាលើកទីពីរហើយក្នុងរយះពេលជាងមួយសប្តាហ៍ ដែលក្រុមអ្នកកាន់សាសនាអ៊ិុស្លាមទទួលរងបំផ្លាញ។​
ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាម​ក្នុង​ប្រទេសមីយ៉ានមា បាន​កើត​មាន​ឡើង​នៅ​ក្នុង​រដ្ឋ​កាឈីន​ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស។ តាម​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​កាសែត​ផ្លូវការ​មួយ​ចេញ​ផ្សាយ​នា​ថ្ងៃ​សៅរ៍ ទី២ កក្កដា​ឲ្យ​ដឹង​ថា មាន​មនុស្ស​មួយ​ក្រុម​ប្រដាប់​ដោយ​ដំបង កាំបិត និង​សម្ភារៈ​ផ្សេងៗ​គ្រប់​ដៃ​បាន​ចូល​ទៅ​វាយប្រហារ​កម្ទេច​នៅ​ក្នុង​វិហារ​ មួយ រួចចាក់​សាំង​ដុត​កម្ទេច​ចោល​តែ​ម្តង។​ កាសែត​ផ្លូវការ​ដដែល​បាន​បញ្ជាក់​ថា អំពើហិង្សា​ដុត​បំផ្លាញ​វិហារ​សាសនា​អ៊ីស្លាម​បាន​កើត​មាន​ឡើងបន្ទាប់​ពី​មាន​ការ​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សសៃក រវាង​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម និង​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ទាក់ទង​នឹង​សំណង់​វិហារ​មួយ​សម្រាប់​សហគមន៍​ អ្នកកាន់សាសនា​អ៊ីស្លាម។

រដ្ឋអំណាច​បាន​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​នៅ​កន្លែង​ពេញ​មួយ​ថ្ងៃ​សៅរ៍ទី២ កក្កដា។ តែ​មិន​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ណា​ម្នាក់​ទេ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ។ កាល​ពី៨ថ្ងៃ​មុន ក៏​មាន​ព្រឹត្តិការណ៍​ដូច​គ្នា​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ស្រុក​មួយ​ ស្ថិត​ប៉ែក​កណ្តាល​ប្រទេស ដោយ​មាន​អ្នក​ស្រុក អ្នកភូមិ​កាន់​ព្រះពុទ្ធសាសនា​ប្រមាណ​ជា ១០នាក់​បាន​ទៅ​វាយ​កម្ទេច​វិហារ​មួយ និង​សាលារៀន​មួយ​របស់​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម៕​

image

ដោយ​ មែវ​ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print