ប្រជាពលរដ្ឋចាប់ខ្លួនមុខសញ្ញាលួចគាស់ផ្ទះប្រគល់អោយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាលួចគាស់ផ្ទះយកទ្រព្យសម្បត្តិម្នាក់ត្រូវបានជនរងគ្រោះជាម្ចាស់ផ្ទះតាមរកឃើញរួចហើយចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំនុចផ្ទះលេខ១២០ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

...

ជនសង្ស័យមានឈ្មោះសុត រ៉ាវី ភេទប្រុស អាយុ១៦ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅចំនុចចាប់ខ្លួនខាងលើ ។ ចំណែកជនរគ្រោះមានឈ្មោះផាន់ ប៉េណា ហៅប៉េ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូ មានទីលំនៅផ្ទះលេខ១១៥ស្ទួន ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ណ្ឌច្បារអំពៅ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌបានអោយដឹងថា តាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់ផ្ទះ នៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ជនរងគ្រោះបានចាក់សោរផ្ទះហើយទៅមើលប្អូនស្រីសម្រាលកូននៅមន្ទីរពេទ្យ ពេលត្រឡប់មកផ្ទះវិញ​ស្រាប់តែឃើញសោរទ្វារផ្ទះរបើកទើបដឹងថាមានចោរចូលគាស់ទ្វារផ្ទះលួចយកទ្រព្យសម្បត្តិ ។ បន្ទាប់មកម្ចាស់ផ្ទះបានទៅឆែកមើលកាមេរ៉ាសុវត្ថិភាពក៏ឃើញភិនភាគរបស់មុខសញ្ញាចូលគាស់ទ្វារផ្ទះ ។ រហូតមកដល់ល្ងាចថ្ងៃទី៣ ខែកក្កដា ជនសង្ស័យលួចគាស់ផ្ទះត្រូវម្ចាស់ផ្ទះស្គាល់មុខតាមរយៈកាមេរាសុវត្ថិភាព ទើបឈានដល់ការចាប់ខ្លួនប្រគល់អោយសមត្ថកិច្ច ចំណែកទ្រព្យសម្បត្តិដែលជនសង្ស័យលួចយកទៅក៏រកឃើញមកវិញដែរ បាត់តែចិញ្ចៀនប្លាទីន១វង់ ។

ក្រោយចាប់ខ្លួនជនសង្ស័យត្រូវបញ្ជូនមកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ៕​

image70

image

ដោយ៖ សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print