សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធ​ផល​នានា​វត្ដតាំងក្រសាំងខាងជើង ចំណាយថវិកាជាង ៥០មុឺនដុល្លារសម្រាប់បម្រើឲ្យវិស័យព្រះពុទ្ធសាសនា 

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ា ​សុជាតិវង្ស  អភិបាលរាជធានីភ្នំពេញ តំណាងសម្ដេចវិបុលសេនា ភក្តី សាយ ឈុំ បានចូលរួម ​សម្ភោធដាក់ឲ្យប្រើប្រាស់សមិទ្ធ​ផល​នានា ​វត្តតាំងក្រសាំងខាងជើង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីចូលរួមចំណែកបម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដោយចំណាយថវិកាដែលបានមកពីការចូលរួមពី​សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយសរុបថវិកាចំនួន ៥៤៦,៤៤៤ដុល្លារអាមេរិក កាលពីព្រឹកថ្ងៃទី០៤  ខែកក្កដា ឆ្នំា២០១៦ នេះ។

...

សមិទ្ធផលនានាដែលកើតឡើងពីសទ្ធាជ្រះផ្លា ចូលរួមពីពុទ្ធបរិស័ទនៅវត្ដតំាងក្រសាំងខាងជើងនេះ រួមមានក្លោង​ទ្វា, របង, កុដិ, សាលាឆន័, សាលាធម្មសភា, រូបសំណាក់សត្វឆ្នំាទំាង១២, បង្គោលភ្លើង, អណ្ដូងទឹកស្អាត និងផ្លូវចាក់​បេតុងក្នុងទីធ្លាវត្ដជាដើម។

លោក ប៉ា សុជាតិវង្ស  បានបញ្ជាក់​ថា ៖ ​រាល់​សមិទ្ធផល​ទាំង​អស់​នេះគឺ​សម្រាប់​បម្រើ​ឲ្យដល់​សេច​ក្ដី​ត្រូវ​ការ​របស់​បង​ប្អូនដែលកាន់ព្រះពុទ្ធសាសនា សម្រាប់គោរព្ធប្រតិបត្ដិតាមជំនឿ និងទំនាមទម្លាប់ ​ទាំង​អស់​គ្នា ដូច្នេះ​ហើយ​សុំ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋទាំង​អស់​មេត្តា​ចូល​រួម​ជួយ​ថែ​រក្សា​សមិទ្ធ​ផល​ទាំង​អស់​នេះ ជា​ពិសេសជួយ​ថែ​រក្សា​ឲ្យ​បាន​នូវស្ថេរភាព សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ដែល​ខិត​ខំ​កសាង​ឡើង​ដោយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ព្រោះ​បើ​គ្មាន​សន្តិ​ភាព ក៏​មិន​មាន​ការ​អភិវឌ្ឍនោះដែរ ។

លោក ប៉ា សុជាតិវង្ស  បានបញ្ជាក់ថា៖  ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋប្រសិន​បើសាសនាលិចលុងការដឹកនាំប្រទេសជាតិក៏មិនអាចទៅរួចដែរ។ សាសនាមាន​ការរីក​ចម្រើនប្រទេសជាតិក៏មានការរីកចម្រើនតាមនោះដែរ កត្ដាទាំងអស់នេះវាអាស្រ័យទៅលើ​ពុទ្ធបរិស័ទមានជីវភាពធូរធារផងដែរ។ សមិទ្ធផលនានា ដែលបានកើតមា​នឡើង​នៅទីអារាមនៃ​វត្ដតំាងក្រសាំងខាងជើងនេះក៏អាស្រ័យ​ដោយមានការឯក​ភាពចូលរួមពីព្រះសង្ឃបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ដគោរព្ធស្រលាញ់វិស័យព្រះ​សាសនាទើបសមិទ្ធផលនានាត្រូវបានក៏កើតឡើងយ៉ាងច្រើននៅទីនេះទុកសម្រាប់ឲ្យកូន​ចៅជំនាន់​ក្រោយៗគោរព្ធ​​ប្រតិបត្ដិបូរជាតាមប្រពៃណីដ៏ផូរផង់របស់យើង ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ការជួបជុំគ្នានាពេលនេះគឺបានបង្ហាញឲ្យឃើញពីការរួបរួមសាមគ្គី ឯកភាព ទាំងពុទ្ធចក្រ ទាំងអណាចក្រ បង្កើតបានជាកម្លាំងសរុបមួយដ៏ធំធេងក្នុងចំណោមពុទ្ធបរិស័ទ ប្រជាពលរដ្ឋឈានទៅរួមគ្នាថែរក្សាការពារ លើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា និងរួមចំណែកការអភិវឌ្ឍប្រទេសជាតិ។

លោកបន្តថា ៖ យើងទាំងអស់គ្នាពិតជាជ្រាបច្បាស់ថា ព្រះពុទ្ធសាសនា គឺជាសាសនាមួយដែលបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើង ជាយូរលង់ណាស់មកហើយ។ ព្រះពុទ្ធសាសនាបានប្រមូលផ្គុំបាននូវកម្លាំងប្រកបដោយសីលធម៌ល្អ ផ្តល់ឲ្យសង្គមយើងទាំងមូល បង្កលក្ខណៈងាយស្រួលដល់កិច្ចកសាង ប្រទេស ជាតិ។ ព្រះពុទ្ធសាសនា បានដិតជាប់ក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរតរៀងមក ដោយគ្រាន់តែមានការរីកចម្រើន ឬធ្លាក់ចុះទៅតាម សភាព ការណ៍នៃប្រទេសជាតិតែប៉ុណ្ណោះ។ ស្ថិតក្នុងទិដ្ឋភាពបែបនេះ ទើបប្រជាពលរដ្ឋ បានរួមគ្នាកសាងវត្តអារាមនានាជាច្រើននៅទូទាំងប្រទេសទុកជាទីសក្ការបូជា។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌ​ពោធិ៍សែនជ័យបាន​បញ្ជាក់ថា៖  វត្ត​តំាងក្រសាំងខាងជើង នេះកាលដើមឡើយ ជាទី​ទំនាប​ ដុះ​ព្រៃរបោះ មាន​អូរ​ថ្លុក​តូចធំ និង​មាន​ស្រះ​មួយ​យ៉ាង​ធំ សម្បូរ​ដោយ​កំប្លោក និង​ចក ដែល​មាន​ទឹក​ខួប​ប្រាំងខួបវស្សា ។ ដោយ​ពិនិត្យ​លើ​ទិដ្ឋ​ភាព​ជាក់ស្តែងបែបនេះ គឺមាន​ភាពស្មុគស្មាញ មិន​សាកសមជាកន្លែង​សម្រាប់ ​ពុទ្ធបរិស័ទមកគោរព្ធបូជា តាមប្រពៃណីសាសនា ទើបពុទ្ធបរិស័ទចំណុះ​ជើង​​វត្ដនាំគ្នាចូល​រួមក​សាង​ នៅ​តំបន់​នេះ ដោយ​ប្រមូលផ្តុំ​កម្លាំង និង​សទ្ធា​ជ្រះថ្លា​រៀងៗខ្លួន ហើយ​ពុះពារ​គ្រប់ការ​លំបាកប្រែ​ក្លាយ​ទីនេះ ឲ្យទៅជា​វត្ត​មួយសាកសមជាកន្លែងគោរព្ធបូជា ដែល​មកដល់ពេល​នេះមាន​អាយុកាល១០៥ឆ្នាំហើយ ​។

ក្នុងឱកាសនោះដែរលោក ប៉ា សុជាតិវង្ស ក៏បាននាំយកបច្ច័យជាសម្ភារៈ ស៊ីុម៉ង់ ​២០តោន និងថវិកាចំនួន ២.៥០០ដុល្លារមកប្រគេណ​ព្រះសង្ឃឆ្លើយតបតាមសំណូមពរ និងតាមសំណើរបស់គណៈកម្មាធិការវត្ដតំាងក្រសាំងខាងជើងនេះ ដើម្បីយកបច្ច័យទាំងនេះទៅកសាងសំណង់ ដែលនៅសេសសល់មិនទាន់កសាងរួចរាល់នៅឡើយនោះ  ៕

image1

image2

image3

image4

image5

image6

image7

image8

image9

image10

ដោយ៖ សំរិត 

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print