យុវជន៣នាក់ជាប់ជាវាគ្មិនយុវជនទំពាំងស្នងឫស្សីជំនាន់ទី២របស់ខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ ៖ យុវជន៣នាក់ក្នុងចំណោម៩នាក់ដែលបានឈរឈ្មោះជ្រើសរើសវាគ្មិនសកម្មជនយុវជនទំពាំងស្នងឫស្សីជំនាន់ទី២ «ខ្មែរតែមួយ អនាគតតែមួយ» សម្រាប់ខណ្ឌព្រែកព្នៅ ដែលសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌព្រែកព្នៅបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ធ្វើការប្រកួតប្រជែង និងបោះឆ្នោតជាប់ កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាខណ្ឌព្រែកព្នៅ។

...

យុវជនទាំង៣រូបដែលបានជាប់ជាវាគ្មិនយុវជនទំពាំងស្នងឫស្សីជំនាន់ទី២ សម្រាប់ខណ្ឌព្រែកព្នៅនេះទី១-ឈ្មោះកញ្ញា ភាព សុខជា ទី២-លោក ឃុត រដ្ឋា និងទី៣-កញ្ញា សន សីលា បន្ទាប់ពីការជ្រើសរើសជាប់ប្រចាំខណ្ឌហើយនោះ។ យុវជនឆ្នើមទាំង៣រូបនេះនិងត្រូវទៅប្រកួតប្រជែងថ្នាក់រាជធានីបន្តទៀតដើម្បីឈានទៅរកការបណ្តុះបណ្តាលពង្រឹងសមត្ថភាពឲ្យក្លាយទៅជាវាគ្មិនដ៏ពូកែ និងជាធន់ធានប្រកបដោយសក្តានុពល ដែលអាចចូលរួមជាវាគ្មិនក្នុងវេទិការសាធារណៈ ដើម្បីគាំទ្រ និងជំរុញការអនុវត្តិគោលនយោបាយនិងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

ក្នុងឱកាសនោះលោក ចាន់ គន្ធេត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌព្រែកព្នៅ បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌព្រែកព្នៅបានរៀបចំចងក្រងរចនាសម្ព័នក្បាលម៉ាស៊ីនតាំងពីថ្នាក់ខណ្ឌ-សង្កាត់ រហូតដល់ភូមិ ដើម្បីងាយស្រួលឆ្លើយតបឲ្យការបំរើសង្គមជាក់ស្តែងក្នុងមូលដ្ឋាន។

លោកបន្តថា កន្លងមកសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌចូលរួមក្នុងកិច្ចការសង្គម ដូចជាចូលរួមវេធិការសាធារណ សំអាតបរិស្ថានក្នុងវត្តអារាម និងដាំដើមឈើផងដែរ។ ដោយឡែកក្នុងការងារមនុស្សធម៍ ក៏បាននាំយកអំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីទៅចែកជូនក្រុមគ្រួសារយុវជនក្រីក្រនៅក្នុងសង្កាត់ទាំង៥ របស់ខណ្ឌព្រែកព្នៅ។

ជាមួយគ្នានោះលោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា យុវជនគឺជាទំពាំងស្នងឫស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ និងភារកិច្ចដំបូងរបស់យុវជនគឺខិតខំសិក្សារៀនសូត្រ បង្កើតចំណេះដឹងមានជំនាញច្បាស់លាស់ ហាត់ពត់លត់ដំខ្លួនឲ្យបានល្អ ដើម្បីជាគំរូដល់ប្អូនៗជំនាន់ក្រោយ មិនត្រូវធ្វើអ្វីឆ្គាំឆ្គងឲ្យសង្គមស្អប់ខ្ពើមនោះឡើយ។ ព្រោះបើយុវជនជារៀមច្បងធ្វើអំពើល្អ មិនសែមគ្រឿងញៀន បង្កើតជាបងធំបងតូច ដែលធ្វើឲ្យសង្គមស្អប់ខ្ពើមទេនោះ ប្អូនៗយុវជនទំពាំងស្នងឬស្សីជំនាន់ក្រោយក៏ពួកគេយកគំរូតាមរៀមច្បងដែលធ្វើល្អផងដែរ។

ជាចុងក្រោយលោក ហួត លាភពិសិដ្ឋ បានផ្តាំផ្ញើរដល់ប្អូនៗដែលជាប់ជាវាគ្មិនសកម្មជនយុវជនទំពាំងស្នងឫស្សីជំនាន់ទី២របស់ខណ្ឌនាពេលនេះត្រូវខិតខំសិក្សាស្វែងយលបន្ថែមទៀតអំពីចំណេះដឹងទូទៅ ពីសង្គម និងពីប្រវត្តិសាស្ត្រផ្សេងៗបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពឈានទៅប្រកួតប្រជែងថ្នាក់រាជធានីឲ្យទទួលបានជោគជ័យ ៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print