អាជ្ញាធរ​អប្សរា​បញ្ជាក់ថា​ ការផលិតភាពយន្ត ចម្រៀងកាយវិការ ចាំបាច់ត្រូវសុំការអនុញ្ញាតពីក្រសួងវប្បធម៌

ចែករំលែក៖

ភ្នំពេញ÷ អនុលោមតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត,ការផលិតភាពយន្ត,ភាពយន្តភាគតាមទូរទស្សន៍,ភាពយន្តឯកសារ ក៏ដូចជា ចម្រៀងកាយវិការ ចាំបាច់ត្រូវសុំការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

រាល់ការស្នើសុំ ផលិតករត្រូវភ្ជាប់ពាក្យស្នើសុំ និងអត្ថបទនិពន្ធរឿង (ភាពយន្ត) និងអត្ថបទចម្រៀង(ចម្រៀងកាយវិការ) ។ ចំពោះការផ្តល់លិខិតអនុញ្ញាតនឹងផ្តល់ជូនរយ:ពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ(សម្រាប់ភាពយន្ត) និងរយ:ពេល ៥ថ្ងៃ (សម្រាប់ចម្រៀងកាយវិការ)។

ពេលទទួលបានលិខិតអនុញ្ញាត ផលិតករត្រូវយកលិខិតអនុញ្ញាតថតនេះជូនទៅអាជ្ញាធរជាតិអប្សរា (ករណីថតនៅក្នុងបរិវេណរមណីយដ្ឋានអង្គរ) ដោយបញ្ជាក់ពីទីកន្លែងដែលត្រូវថត ពេលវេលាថត និងសមាសភាពក្រុមការងារ ដើម្បីអាជ្ញាធរជួយសម្រប សម្រួល។

ម្យ៉ាងទៀត  អាជ្ញាធរជាតិអប្សរាក៏ទើបបានចេញសេចក្តីជូនដំណឹងស្តីពីការថតរូបភាព ឬវីដេអូនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី២៦ ខែកញ្ញា  ឆ្នាំ២០២៣ នេះដែរ។

...

អាជ្ញាធរ​អប្សរា​ បានសូមឱ្យម្ចាស់ផលិតករ ជាក្រុមហ៊ុនឬឯកជន ចូលរួមប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវខ្លឹមសារអនុក្រឹត្យ និងសេចក្តីជូនដំណឹងខាងលើ៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print