សមត្ថកិច្ចថៃឃាត់ខ្លួនពលរដ្ឋខ្មែរម្នាក់ករណីនាំប្រាក់បាតចេញមកកម្ពុជាជាង១លានបាត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ពលរដ្ឋខ្មែរ០១នាក់បានឆ្លងដែន (កាន់សំបុត្រឆ្លងដែនរបស់នគរបាល) ដើម្បីដកប្រាក់ ដែលបងប្អូនធ្វើការនៅទីក្រុងបាកក ប្រទេសថៃផ្ញើមកត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួននៅវេលាម៉ោង៤និង២០នាទីនារសៀលថ្ងៃទី០៣ ខែតុលាឆ្នាំ២០២៣ នៅចំណុចខងផែង ឃុំថាប់ស្តេច ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថាៈនៅវេលាម៉ោង៨និង៣០នាទីព្រឹក ប្រជាពលរដ្ឋកម្ពុជា០១នាក់ ឈ្មោះ ធុង សីហា ភេទប្រុស អាយុ ៤២ ឆ្នាំ  រស់នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ជិះម៉ូតូម៉ាក ឌ្រីម ពណ៌ខ្មៅ សេរី ២០១៥ ស្លាកលេខ បន្ទាយមានជ័យ1J- 8109 បានឆ្លងដែនពីរ កម្ពុជា ទៅប្រទេសថៃ នៅម៉ោង១២និង៣០រសៀល ថ្ងៃទី០៣ខែតុលា ឆ្នាំ២០២៣ តាមច្រកតំបន់បឹងត្រកួន មកផ្សាស្រុកតាប្រាយ៉ា  (កាន់សំបុត្រឆ្លងដែនរបស់នគរបាល) ដើម្បីដកប្រាក់ ដែលបងប្អូនធ្វើការនៅប្រទេសថៃ ផ្ញើរមកពីទីក្រុងបាងកក។ លុះត្រឡប់មកវិញសមត្ថកិច្ចអធិការ ស្រុកតាប្រាយ៉ា ឃាត់ខ្លួននៅវេលាម៉ោង ៤និង២០នាទីល្ងាច ថ្ងៃទីខែឆ្នាំដដែល ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួននៅចំណុចខងផែង ឃុំថាប់ស្តេច ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ដោយជាប់និងខ្លួនមានលុយចំនួន ១.១៥៩.០០០ បាត(១លាន១សែន៥ម៉ឺន៩ពាន់បាត)បញ្ចូនទៅអធិការដ្ឋានស្រុកតាប្រាយ៉ា ដើម្បីកសាងសំណុំរឿង។
លោកអធិការបានបន្តថា៖ទាក់ទិននឹងការឃាត់ខ្លួនពលរដ្ឋខ្មែរនេះ ដោយសមត្ថកិច្ចអះអាងថា ខុសទៅហ្នឹងច្បាប់ប្រទេសថៃ ដែលត្រូវនាំចេញ ដោយមិនបានត្រួតពិនិត្យច្បាស់លាស់ពីសមត្ថកិច្ចថៃ  ។បើតាមឱពុកមាររបស់ជនរងគ្រោះដែលត្រូវសមត្ថកិច្ចថៃឃាត់ខ្លួននោះ បាននិយាយថាលុយទាំង១.១៥៩.០០០ បាត(១លាន១សែន៥ម៉ឺន៩ពាន់បាត) គឺមានកាតបញ្ជីចំនួន ០៥នាក់ ឈ្មោះផ្សេងៗគ្នាដែលបងប្អូនធ្វើការនៅប្រទេសថៃ ផ្ញើរមកពីទីក្រុងបាងកក ។
លោកអធិការបានបញ្ជាក់ថា៖ទាក់ទិននឹងារឃាត់ខ្លួនពលរដ្ឋខ្មែរនេះ ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកតំបន់បឹងត្រកួន បានស្នើសុំធានាខ្លួនពលរដ្ឋកម្ពុជាខាងលើ និងទឹកប្រាក់ត្រឡប់វិញ តែភាគីថៃមិនយល់ព្រម ហើយបានកសាងសំណុំរឿង បញ្ចូនបន្តទៅតុលាការ ខេត្តស្រះកែវ នៅថ្ងៃទី ០៥ខែតុលា ឆ្នាំ២០២៣ ដើម្បីអោយម្ចាស់បញ្ជីមកផ្ទៀងផ្ទាត់ទិន្នន័យ ថាករណីនេះមិនមែនជាករណី កេងប្រវ័ញ្ច ឬរំលោភសេចក្តីទំនុកចិត្តណាមួយ។ដោយឡែកម៉ូតូ ០១គ្រឿង ភាគីថៃអនុញ្ញាតអោយក្រុមងារ ប្រគល់អោយគ្រួសារពលរដ្ឋកម្ពុជាខាងលើ ទទួលទៅកម្ពុជាវិញ ៕ ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print