ឃាត់ខ្លួន​បានហើយ! ក្រុមមុខសញ្ញាយកដែកគោលកែច្នៃធ្វើសកម្មភាពដោតកង់រថយន្ត បណ្តាលឱ្យមុតកង់រថយន្តបែក រួចបើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបង្ក្រាបជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួច (យកដែកគោលកែច្នៃធ្វើសកម្មភាពដោតកង់រថយន្ត បណ្តាលឲ្យមុតកង់រថយន្តបែក រួចបើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ) ចំនួន០៣ករណី នៅក្នុងខណ្ឌពោធិ៍សែនជ័យ, ខណ្ឌមានជ័យ និងខណ្ឌទួលគោក។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅរសៀលថ្ងៃទី០៥​ ខែតុលា​ ឆ្នាំ​២០២៣។

ប្រភព​ដដែល​បន្តថា​ ដោយមានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួល ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីលួច (យកដែកគោលកែច្នៃធ្វើសកម្មភាពដោតកង់រថយន្ត បណ្តាលឲ្យមុតកង់រថយន្តបែក រួចបើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ) ចំនួន០៣ករណី នៅក្នុងខណ្ឌពោធិ៍សែនជ័យ, ខណ្ឌមានជ័យ និងខណ្ឌទួលគោក។

លោកវរសេនីយ៍ទោ ម៉ម សាវ៉ន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានថ្លែងឲ្យដឹងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដោយមានការអនុញ្ញាពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យបន្ទប់លេខ៣០១ ផ្ទះជួលលេខ N៣៧អឺ១អឺ២អឺ៣ ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធបទលួច (យកដែកគោលកែច្នៃធ្វើ សកម្មភាពដោតកង់រថយន្តបណ្តាលឲ្យមុតកង់រថយន្តបែក រួចបើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ) ក្នុងរាជធានីភ្នំពេញ ចំនួន ០៣ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងចាប់យកវត្ថុតាង។

ករណីទី១៖ ប្រព្រឹត្តនៅចំណុចមុខសិប្បកម្មស្បែកជើង ផ្លូវបេតុង ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទី។ សម្ភារៈបាត់បង់រួមមានកាបូបពណ៌ ខ្មៅ ចំនួន០១, ប្រាក់ដុល្លារ ចំនួន ២០៥០០ដុល្លារអាមេរិក (ពីរម៉ឺនប្រាំរយដុល្លារអាមេរិក), ប្រាក់ចិន ចំនួន១៥០០យ័ន (មួយពាន់ប្រាំរយយ័ន),លិ ខិតឆ្លងដែន ចំនួន០១, បណ្ណបើកបររថយន្ត ចំនួន០១ និងត្រាសម្គាល់ក្រុមហ៊ុន ចំនួន ០១។

ករណីទី២៖ ប្រព្រឹត្តនៅចំណុចមុខអគ្គិសនីកម្ពុជាសាខាចាក់អង្រែ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៤៥នាទី។ សម្ភារៈបាត់បង់រូមមានប្រាក់ដុល្លារចំនួន ៣៥០០០ដុល្លារអាមេរិក (បីម៉ឺនប្រាំពាន់ដុល្លារអាមេរិក)។

ករណីទី៣៖ ប្រព្រឹត្តនៅចំណុចក្បែរទូដកប្រាក់ជាប់របងវិទ្យាល័យសន្ធរម៉ុក ផ្លូវលេខ១២៨ ក្រុម១ សង្កាត់ទឺកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧និង០០ នាទី។ សម្ភារៈបាត់បង់រូមមានកាបូបស្ពាយចំហៀង ពណ៌កាគី ចំនួន ០១ លិខិតឆ្លងដែនចំនួន ០១ , បណ្ណបើកបររថយន្តចំនួន ០១, សៀវភៅមូលប្បទានបត្រ ចំនួន០១ក្បាល និងប្រាក់ដុល្លារ ចំនួន១៣៥០០០ដុល្លារអាមេរិក (ដប់បីម៉ឺនប្រាំពាន់ដុល្លារអាមេរិក)។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ QING YUI YUN ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់លេខ៣០១ផ្ទះជួលលេខN៣៧អឺ១អឺ២អឺ៣ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ WEI ZU DAO ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដមានទីលំនៅបន្ទប់លេខ៣០១ផ្ទះជួលលេខN៣៧អឺ១អឺ២អឺ៣ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

...

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ កំពុងកសាងសំណរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតីវិធី៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print