ភ្នំពេញ៖ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៧៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៣ករណី ទូទាំងប្រទេសនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃទី០៥ ខែតុលានេះថា ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន ៖ ជួញដូរ ១ករណី ឃាត់ ១នាក់;ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៤នាក់ (ស្រី ១នាក់); និងប្រើប្រាស់ ២៣ករណី ឃាត់ ៦៣នាក់ (ស្រី ៣នាក់)។
ដោយឡែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៥ ខែតុលា រួមមាន ៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១២០,៥៥ក្រាម និង១៥កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មេីនិង ០,៨៨ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិ ១០អង្គភាព
*១ / មន្ទីរ៖ ប្រើប្រាស់ ៧ករណី ឃាត់ ២០នាក់។
*២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ១កញ្ចប់តូច។
*៣ / បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់។
*៤ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៧៩ក្រាម។
*៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១៣,០៦ក្រាម និងWy ០,៨៨ក្រាម។
*៦ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៨៤ក្រាម។
*៧ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច។
*៨ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ១៧នាក់ ស្រី ២នាក់ ចាប់យកIce ១០កញ្ចប់តូច។
*៩ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់។
*១០ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤០ក្រាម។
ដោយឡែកកងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / កែប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,៤៦ក្រាម ៕ដោយ៖សហការី