Update :សមត្ថកិច្ចបញ្ជាក់ពីទ្រព្យសម្បត្តិករណីដែលជនសង្ស័យអារ​ ក​ ប្លន់ស្ត្រីម្នាក់នៅខណ្ឌពោធិ៍សែនជ័យហេីយ

ចែករំលែក៖

ភ្នំពេញ​៖​ សមត្ថកិច្ចបានបញ្ជាក់ពីចំនួនដែលទ្រព្យសម្បត្តិដែលជនដៃដល់ចូលអារ ក ប្លន់ស្ត្រីអាជីវកម្នាក់នៅដល់ក្នុងផ្ទះក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យហេីយ។

សូមបញ្ជាក់ថាករណីឃាត់កម្មខាងលេីបាន​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ឈឹម ស្រីមុំ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះកើតហេតុ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ​ បានឱ្យដឹងថា​ មុនកើតហេតុ ខណៈដែលកូន២នាក់ ទៅរៀន ប្តីទៅលក់ដូរនៅ ផ្លូវចោមចៅ ហើយជនរងគ្រោះនៅផ្ទះម្នាក់ឯង លុះកូនប្រុសស្រីទាំង២នាក់ វិលមកដល់ផ្ទះ ប្រទះឃើញម្តាយដេកស្លាប់ក្នុងថ្លុកឈាម ។

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចុះទៅពិនិត្យកោសល្យវិច័យ នៅកន្លែងកេីតហេតុនិងបានបញ្ញាក់ថា​ ទ្រព្យសម្បត្តិដែលបាត់បងគឺមានតែទូរស័ព្ទម៉ាកoppoមួយគ្រឿងតែប៉ុណ្ណោះ។ ចំពោះជនដៃដល់សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមផ្លូវច្បាប់ ៕ដោយ៖សុខាសែនឃ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print