អតិថិជនរបស់បុរី​ ទ្រី​ គីម​ ប្រមាណ ៥០គ្រួសារបានមកដល់មុខសាលាខណ្ឌដង្កោ​ ស្នើសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍ករណី ម្ចាស់បុរីផ្អាក ការសាងសង់ផ្ទះ ស្របពេលអតិថិជនជាច្រេីនបានបង់ប្រាក់ស្ទេីរតែគ្រប់ចំនួន​

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាមប្រភពព័ត៌មានបានឱ្យដឹងនាថ្ងៃទី០៦​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ មានការផ្ទុះការតវ៉ាមួយនៅមុខសាលាខណ្ឌដង្កោ​ ដែលអតិថិជនប្រមាណ៥០គ្រួសារ​បានទិញផ្ទះអាជីវកម្មរបស់បុរី ទ្រី គីម នៅចំការដូងក្នុងគម្រោងទី ១០ អស់រយៈពេល២ឆ្នាំដែលមានតម្លៃជាង ១០ម៉ឺនដុល្លារ និងសាងសង់ សឹងតែរួចរាល់ហើយ ស្រាប់តែម្ចាស់បុរីផ្អាក ការសាងសង់ផ្ទះ ខណៈអតិថិជនជាច្រេីនបានបង់ប្រាក់ស្ទេីរតែគ្រប់ចំនួន​ ។

      លោក ហ៊ីង សំណាង​ ដែលជាអតិថិជនរបស់បុរី​ ទ្រី​ គីម​ បានរៀបរាប់ថា៖ «ម្ចាស់បុរីកាលគាត់ទិញគាត់ធ្វើកិច្ចសន្យាយ៉ាងម៉េចជាមួយម្ចាស់ដីយើងអត់ដឹងទេ ព្រោះម្ចាស់បុរី និងម្ចាស់ដីបានព្រមព្រៀងគ្នាហើយសាងសង់គម្រោងលក់ឱ្យពួកខ្ញុំ»។​ អតិថិជនរងគ្រោះរូបនេះបញ្ជាក់ថា បញ្ហានៅត្រង់ថា ម្ចាស់ដីឱ្យម្ចាស់បុរីផ្អាកសាងសង់ ដោយលើកមូលហេតុថាម្ចាស់បុរី អត់បង់លុយឱ្យម្ចាស់ដី។

        លោក​ ហ៊ីង សំណាង​ បានបញ្ជាក់ថា ម្ចាស់បុរីក៏មានឆន្ទៈដោះស្រាយដែរ ប៉ុន្តែម្ចាស់ដីមិនព្រមផ្ដល់ចម្លើយ។ បច្ចុប្បន្ននេះតំណាងក្រុមហ៊ុនបុរី ទ្រីគីមបានបិទទូរស័ព្ទមិនអាចទាក់ទងបានឡើយ។​កាលពីព្រឹកថ្ងៃទី ៣ ខែតុលា អតិថិជនបុរីទ្រី គីមប្រមាណ ៥០គ្រួសារ បានមកប្រមូលផ្តុំគ្នាឈមុខសាលាខណ្ឌដង្កោ និងលើកបដាស្នើឲ្យថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ផង​ ដោយពួកគាត់បានទិញ និងបង់រំលោះ ដោយមានកិច្ចសន្យាពីម្ចាស់បុរីត្រឹមត្រូវ ដោយម្ចាស់បុរីសន្យាថាការសាងសង់បុរី គឺតែរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ និងរួចរាល់ដើម្បីឲ្យពួកគាត់បានចូលមកនៅ ស្រាប់តែនៅដើមខែមករា ឆ្នាំ២០២៣ ម្ចាស់ដីបានផ្អាកមិនឲ្យម្ចាស់បុរីសាងសង់បន្ត ទើបធ្វើឱ្យពួកគាត់ព្រួយបារម្ភបែបនេះ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print