មានករណី ប្រើអំពើហិង្សាក្នុងគ្រួសារ ប្តីធ្វេីបាបប្រពន្ធ!! ទីបំផុត បានត្រឹមណែនាំ អប់រំរួច អោយទៅផ្ទះវិញហេីយ

ចែករំលែក៖

ខេត្តកំពត : ករណី ហិង្សាក្នុងគ្រួសារ ប្តីធ្វេីបាបប្រពន្ធ!! ស្ថិតនៅភូមិ កណ្ដាញ់ ឃុំ ទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។ ធ្វើអោយមានការភ្ញាក់ផ្អើលពេញ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បង្ហោះព្រោងព្រាត នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ។

បើតាម facebook ខ្លះបង្ហោះថា : ជនបង្ករហេតុដោយ ឈ្មោះ អុីង កេីត ភេទប្រុស សញ្ជាតិខ្មែរ រស់នៅភូមិ កណ្ដាញ់ ឃុំទូកមាស ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ពេលនេះ ត្រូវបានកំលាំងសម្ថកិច្ច បានធ្វេីកិច្ចសន្យា បញ្ឈប់កុំអោយធ្វេីអំពេីហិង្សា ក្នុងគ្រួសារ បន្តទៅទៀត នឹងណែនាំ អប់រំ រួចត្រលប់ អោយទៅផ្ទះវិញហេីយ ។

តាមការលេីកឡេីងរបស់សម្ថកិច្ច ករណីនេះ ខាងប្រពន្ធ ពុំបានដាក់ពាក្យ បណ្ដឹងនោះទេ ហេីយ ប្តីប្រពន្ធមួយគូរ នេះ ពេលដែលផឹកស្រវឹង តែងតែឈ្លោះគ្នា នឹង វ៉ៃគ្នា ជាញឹកញាប់ផងដែរ ។

សូមបងប្អូនជៀសអោយផុត អំពីករណីអំពេី ហិង្សានៅក្នុងគ្រួសារ នឹងកុំយកគំរូរតាម អោយសោះ ។

ទោះបីជាយ៉ាងណាក៏ដោយ កន្លងមក លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាលខេត្តកំពត តែងមានវិធានការ លុបបំបាត់ បទល្មើសបែបៗនេះ តែថ្ងៃនេះលោកស្នងការ ត្រឹមបង្ហោះជាវីដេអូ យ៉ាងខ្លី ប្រមាណ ៥វិនាទី ហើយសរសេរលើ facebook លោកថា : (ចំពោះករណីហឹង្សារនៅស្រុកបន្ទាយមាសកាលពីព្រឹកមិញនេះ 06.10.23 យើងខ្ញុំសូមបំភ្លឺអោយសាធារណៈបានជ្រាបថា នេះមិនមែនជាលើកទីមួយនោះទេដែលប្តីរបស់គាត់បានប្រើអំពីហឹង្សារ កន្លងមកសមត្ថកិច្ចយើងបានហៅមកអប់រំទាំងប្តីនិងប្រពន្ធជាច្រើនដងរួចមកហើយអោយតែពួកគាត់ហូបគ្រឿងស្រវឹងគឺតែបង្កជាជំលោះរហូត។ ព្រឹកមិញនេះក៏មិនមានបង្កជារបួសធ្ងន់ធ្ងរចំពោះប្រពន្ធរបស់គាត់ដែរ ហើយប្រពន្ធរបស់គាត់ក៏មិនបានប្តឹងផ្តល់អ្វីចំពោះប្តីរបស់គាត់ដែរ ដោយគ្រាន់តែសុំអោយសមត្ថកិច្ចអប់រំជាថ្មីម្តងទៀត ។ ) ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print