នៅថ្ងៃទី០៤ ខែកក្កដា កម្លាំងសន្តិសុខប្រទេសសាឌីអារ៉ាប៊ី បានបាញ់សម្លាប់ជនវាយប្រហារគ្រាប់បែកអត្តឃាតនៅមុខស្ថានទូទអាមេរិកក្នុងទីក្រុង Jeddash ។
បណ្តាញទូរទស្ស Arab News បានផ្សាយថា ជនវាយប្រហារបានស្លាប់មុនពេលបំផ្ទុះគ្រាប់បែកដែលដាក់ជាប់ខ្លួន។ គម្រោងវាយប្រហារខាងលើចំពេលដែលអាមេរិកប្រារពទិវាឯករាជ្យថ្ងៃទី០៤ ខែកក្កដា ។ ប៉ូលិសអារ៉ាប៊ីសាអូឌិត ពីរនាក់រងរបួសនៅក្នុងហេតុការខាងលើ។
តាមបណ្តាញព័ត៌មានក្នុងស្រុក Okaz បានផ្សាយថា ជនវាយប្រហារបានរត់ទៅកាន់ព្រះវិហារអ៊ិស្លាមនៅជិតស្ថានទូតអាមេរិកក៏ត្រូវប៉ូលិសរារាំង។ នៅមុននេះជនសង្ស័យធ្វើជាវង្វេងផ្លូវចូលទៅសួរនាំក្រុមសន្តិសុខការពារស្ថានទូតអាមេរិក។
បណ្តាញព័ត៌មាន ABC បានដកស្រង់សម្តីមន្ត្រីស្ថានទូតអាមេរិកបានឲ្យដឹងថា មិនមានបុគ្គលិកស្ថានទូតរងរបួសនោះឡើយ ។ ក្រុមសន្តិសុខប្រទេស Arabia Saudi បានបិទទីតាំងខាងលើភ្លាមៗផងដែរ។ នៅពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថា ជាទង្វើរបស់ខ្លួននៅឡើយ។
ទិវាឯករាជ្យអាមេរិកគឺជាឱកាសដើម្បីឲ្យក្រុមភេរវកម្មបង្កើនការវាយប្រហារនៅតាមទីតាំងនានារបស់អាមេរិកនៅជុំវិញពិភពលោក។ ពិសេសគឺស្ថានទូតអាមេរិកស្ថិតនៅក្នុងប្រទេសដែលមានអ្នកកាន់សាសនាអ៊ិស្លាម៕
ប្រែសម្រួល៖ សាធី