រដ្ឋទូតអាមេរិករងការវាយប្រហារចំថ្ងៃទិវាឯករាជ្យ

ចែករំលែក៖

នៅថ្ងៃទី​០៤ ខែកក្កដា កម្លាំងសន្តិសុខប្រទេសសាឌីអារ៉ាប៊ី បានបាញ់សម្លាប់ជនវាយប្រហារគ្រាប់បែកអត្តឃាតនៅមុខស្ថានទូទអាមេរិកក្នុងទីក្រុង Jeddash ។

...

បណ្តាញទូរទស្ស Arab News បានផ្សាយថា ជនវាយប្រហារបានស្លាប់មុនពេលបំផ្ទុះគ្រាប់បែកដែលដាក់ជាប់ខ្លួន។ គម្រោងវាយប្រហារខាងលើចំពេលដែលអាមេរិកប្រារពទិវាឯករាជ្យថ្ងៃទី​០៤ ខែកក្កដា ​។ ប៉ូលិសអារ៉ាប៊ីសាអូឌិត ពីរនាក់រងរបួសនៅក្នុងហេតុការខាងលើ។

តាមបណ្តាញព័ត៌មានក្នុងស្រុក ​Okaz បានផ្សាយថា ជនវាយប្រហារបានរត់ទៅកាន់ព្រះវិហារអ៊ិស្លាមនៅជិតស្ថានទូតអាមេរិក​ក៏ត្រូវប៉ូលិសរារាំង។ នៅមុននេះជនសង្ស័យធ្វើជាវង្វេងផ្លូវចូលទៅសួរនាំក្រុមសន្តិសុខការពារស្ថានទូតអាមេរិក។

បណ្តាញព័ត៌មាន ​ABC បានដកស្រង់សម្តីមន្ត្រីស្ថានទូតអាមេរិកបានឲ្យដឹងថា​ មិនមានបុគ្គលិកស្ថានទូតរងរបួសនោះឡើយ ។ ក្រុមសន្តិសុខប្រទេស​ Arabia Saudi បានបិទទីតាំងខាងលើភ្លាមៗផងដែរ។ ​នៅពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថា ជាទង្វើរបស់ខ្លួននៅឡើយ។

ទិវាឯករាជ្យអាមេរិកគឺជាឱកាសដើម្បីឲ្យក្រុមភេរវកម្មបង្កើនការវាយប្រហារ​នៅតាមទីតាំងនានា​របស់អាមេរិកនៅជុំវិញពិភពលោក។ ពិសេសគឺស្ថានទូតអាមេរិកស្ថិតនៅក្នុងប្រទេសដែលមានអ្នកកាន់សាសនាអ៊ិស្លាម៕

 

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print