អ្នកទេសចរណ៍អាយុ១៩ឆ្នាំម្នាក់បានរងរបួសធ្ងន់ពេលជាន់ចំកាំជ្រួចផ្កាភ្លើងកែឆ្នៃធ្វើឲ្យមានសម្លេងផ្ទុះឡើងយ៉ាងខ្លាំងដូចជាគ្រាប់បែក នៅក្នុងរម្មណីយដ្ឋានស្ថិតក្នុងខណ្ឌ Manhattan នៅមុនទិវាឯករាជបង្ករឲ្យមានការភ័យព្រួយយ៉ាងខ្លាចការវាយប្រហារភេរវកម្មកើតឡើង។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា យុវជនអាយុ១៩ឆ្នាំមកពីរដ្ឋ Virginia រងរបួសជាទម្ងន់ត្រូវបានក្រុមជួយសង្គ្រោះបញ្ចូនទៅកាន់មន្ទីពេទ្យ។ ប៉ូលិសអាមេរិកសង្ស័យថា ការផ្ទុះយ៉ាងខ្លាំងនោះគឺជាចេតនាបង្ករឡើងពីសំណាក់ក្រុមភេរវករដើម្បីបង្ករឲ្យមានការភ័យខ្លាចចលាចល។
ប៉ូលិសអាមេរិកបានរិតបន្តឹងសន្តិសុខគ្រប់ទិសទីក្នុងទិវាឯករាជ្យដោយក្រុមភេរវករបានប្រើប្រាស់ឧកាសនេះវាយប្រហារនៅលើទឹកដីអាមេរិកនៅទីតាំងរបស់អាមេរិកនៅជុំវិញពិភពលោក។
សកម្មភាពខាងលើបានកើតឡើងនៅចំពេលដែលកក្រុមភេរវករបានបង្កើនការវាយប្រហារនៅគគ្រប់ទិសទីជុំវិញពិភពលោកក្នុងនោះមាននៅក្នុងប្រទេសទួគី ប្រទេសបង់ក្លាឌែសជាដើម៕
ប្រែសម្រួល៖ សាធី