រកឃើញយានយន្តល្មើសចំនួន ៣៦២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី​ ០៨​ តុលា​!

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៧៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,៧៦៨គ្រឿង រថយន្តធំ ០ គ្រឿង រថយន្តតូច ៣៣៥គ្រឿង និងម៉ូតូ ១,៤៣៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៦២គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៧៩គ្រឿង និងម៉ូតូចំនួន ២៨៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ។ 

ជាមួយគ្នានេះ​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បណ្តាលឱ្យមនុស្ស ស្លាប់ ០៤នាក់(ស្រី ០១នាក់), របួសធ្ងន់ស្រាល ១១(ស្រី០៣នាក់) និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ១២នាក់)។

របាយការណ៍ដដែល​ បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមនុស្ស ស្លាប់ ០៤នាក់(ស្រី ០១នាក់), របួសធ្ងន់ ០៧នាក់(ស្រី ០១ នាក់), និងរបួសស្រាល ០៤(ស្រី ០២នាក់), នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៨ លើក មាន ៖ កត្តាល្បឿន ០៣លើក (ស្លាប់ ០១នាក់), មិនគោរពសិទ្ធិ ០១លើក(ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ០២លើក,ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០២នាក់) និងកត្តាយាន ០១លើក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print