ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៧៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,៧៦៨គ្រឿង រថយន្តធំ ០ គ្រឿង រថយន្តតូច ៣៣៥គ្រឿង និងម៉ូតូ ១,៤៣៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៦២គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៧៩គ្រឿង និងម៉ូតូចំនួន ២៨៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានេះ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បណ្តាលឱ្យមនុស្ស ស្លាប់ ០៤នាក់(ស្រី ០១នាក់), របួសធ្ងន់ស្រាល ១១(ស្រី០៣នាក់) និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ១២នាក់)។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមនុស្ស ស្លាប់ ០៤នាក់(ស្រី ០១នាក់), របួសធ្ងន់ ០៧នាក់(ស្រី ០១ នាក់), និងរបួសស្រាល ០៤(ស្រី ០២នាក់), នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៨ លើក មាន ៖ កត្តាល្បឿន ០៣លើក (ស្លាប់ ០១នាក់), មិនគោរពសិទ្ធិ ០១លើក(ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ០២លើក,ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០២នាក់) និងកត្តាយាន ០១លើក៕