ខេត្តពោធិ៍សាត់ ៖ អាជ្ញាធរមមានសមត្ថកិច្ចមូលដ្ឋាននៃស្រុកក្រគរ បានឲ្យដឹងនារសៀលថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នេះថា មានមនុស្សស្លាប់២នាក់ ដោយធ្វើអត្តឃាត(ចងក)និងម្នាក់ទៀតឆ្លងចរន្ដអគ្គិសនី។
ប្រភពព័ត៌មានពីអាជ្ញាធរស្រុកដដែលឲ្យដឹងទៀតថា នៅចំណុចបន្ទប់ទឹក ស្ថិតនៅភូមិកណ្ដាល ឃុំក្បាលត្រាច ស្រុកក្រគរ មានបុរសឈ្មោះ ហុក ហុងសេង អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បានធ្វើអត្តឃាត(ចងព្យួ.ក)ដោយខ្សែនីឡុងបណ្ដាលឲ្យស្លាប់ មូលហេតុ៖ សង្ស័យអាចបណ្ដាលមកពីអន់ចិត្តសុំលុយបងប្អូន និងម្ដាយមិនបាន ។
ប្រភពដដែលបញ្ជាក់ទៀតថា នៅចំណុចរោងចក្រ(តៃអុីហ្សី)ស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគដដែល ក៍មានករណីឆ្លងចរន្ដអគ្គីសនីបណ្ដាលឲ្យឆក់ស្លាប់ម្នាក់ដែរ ជនរងគ្រោះឈ្មោះ ប៊ូ ភារម្យ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ មូលហេតុ៖ សង្ស័យជាន់ចំមុខដំណរខ្សែភ្លើង ករណីមានមនុស្សស្លាប់ចំនួន២នាក់ផ្សេងគ្នានេះ ប្រភពខាងលើលើកឡើងពុំសូវក្បោះក្បាយនោះទេ ប៉ុន្តែមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ សហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ទើបធ្វើកំណត់ហេតុប្រគល់សព ។
គួររំលឹកផងដែរៈ ប៉ុន្មានថ្ងៃនេះនៅខេត្តពោធិ៍សាត់ មានមនុស្សស្លាប់ដោយសារករណីផ្សេងៗគ្នាកើតមានច្រើនគួរឲ្យកត់សម្គាល់ ៕ ដោយៈ ប៉ឹម ពិន