សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ ផ្ញេីសារលិខិតមរណ:ទុក្ខ​ជូនដល់ក្រុមគ្រួសារនៃសពនិស្សិត​ ចាន់​ ឧត្តម​

ចែករំលែក៖

ភ្នំពេញ ៖ ជាមួយនឹងសេចក្តីសោកស្តាយ​ចំពោះការបាត់បង់ធនធានមនុស្សរបស់កម្ពុជា​ ដោយនិស្សិត​ ចាន់​ ឧត្តម​ និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម​ បានបាត់បង់ជីវិតក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល​ និងក្រុមហាម៉ាស់​ សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ចាត់តាំងលោក​ មែ​ ស៉ីថន​ តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី​ អញ្ជេីញទៅសាកសួរសុខទុក្ខ​ នាំនូវសារលិខិតមរណ:ទុក្ខ​ និងរំលែកទុក្ខរបស់សម្តេចធិបតី​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ ជូនដល់ក្រុមគ្រួសារនៃសព។

សម្តេចធិបតី​នាយករដ្ឋមន្ត្រី​ បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត​ ដេីម្បីបញ្ជាក់ពីការសោកស្តាយ​ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត​ ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនប្រុស​ ចៅប្រុស​ និងប្អូនប្រុសជាទីស្រលាញ់​ និងជាធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា​ ដែលបាន និងកំពុងបំពេញបេសកកម្មសិក្សាបង្កេីនសមត្ថភាព​ ដេីម្បីយកមកបម្រេីឧត្តមប្រយោជន៍ជាតិ​ សាសនា​ និងព្រះមហាក្សត្រ​ និងប្រជាជនកម្ពុជា​ ជាទីស្នេហាបំផុតរបស់យេីង។ 

ព្រមជាមួយគ្នានេះ​ សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ក៏សូមបួងសួងដល់វិញ្ញាណក្ខន្ធនិស្សិត​ ចាន់​ ឧត្តម​ បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លៀតឡេីយ។ 

សូមបញ្ជាក់ផងដែរ​ ដេីម្បីជួយរំលែកបន្ទុកមួយចំណែក​ និងសេចក្តីសោកសង្រេងនៃការបាត់បង់និស្សិត​ចំពោះក្រុមគ្រួសារនៃសព​ សម្តេចធិបតី​នាយករដ្ឋមន្ត្រី​ សម្រេចទទួលបន្ទុកលេីការនាំសពមាតុភូមិនិវត្ត​ន៍ ព្រមជាមួយនឹងការចាត់ចែងរៀបចំពិធីបុណ្យសព​ ដោយរ៉ាប់រងការចំណាយទាំងអស់ ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print