ខេត្តកណ្តាល : តាមចម្លើយសារភាព នៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ ឃាតក ឈាមក្តៅ ចរិកនរក ១០០ជាន់ ព្យាយាមលើកហេតុផល ក្នុងន័យផ្ដល់ចម្លើយ ភូតកុហក ,
ដោយចោទប្រកាន់ជនរងគ្រោះ ជាប្រពន្ធថា, លួចមានសហាយ ក្បត់ខ្លួន ដោយរូបគេបានដឹង តាមរយៈប្អូនថ្លៃ , ហើយឃាតក បានអះអាងថា , កូនស្រីដែលខ្លួនបានអា-ករ សម្លាប់ដាច់ក្បាលពីដងខ្លួន មិនមែនជាកូនស្រីបង្កើតរបស់ខ្លួនទេ គឺជាកូនរបស់សាហាយ ដែលប្រពន្ធបានក្បត់ , ទើបខ្លួន មុនពេលសម្លាប់ប្រពន្ធ គឺស្អប់កូនស្រីនេះជាងគេ ។ ត្រង់សំណួរមន្ត្រីនគរបាលយុត្តិធម៌សួរថា : អ្នកឯងមានសង្សារថ្មីនៅមុខរោងចក្រ គេបានដឹងគ្រប់គ្នា , ឃាតករបានឆ្លើយយ៉ាងព្រហើនថា, រូបគេគ្មានសង្សារ គ្មានស្រី , មានតែប្រពន្ធរបស់ខ្លួនប៉ុណ្ណោះ ដែលមានសាហាយថ្មី ទើបខ្លួនខឹង រៀបចំផែនការសម្លាប់ កូនស្រី និងប្រពន្ធចោល ពីព្រោះថា , ប្រពន្ធរបស់ខ្លួន មិនឲ្យដេកជាមួយ ម្ដងថាមិនស្រួលខ្លួន ម្ដងថាឈឺ .,….! ។
សូមបញ្ជាក់ថា : ចម្លើយរបស់ឃាតក មានចេតនាភូតកុហកសមត្ថកិច្ច ពីព្រោះថា , ខ្លួនលើកហេតុផល ថាខឹងកូនស្រីនោះជាងប្រពន្ធ ទើបសម្លាប់ ទាំងពីរនាក់ ចោលតែម្ដង ដោយសារកូនស្រីអាយុពីខួប មិនមែនជាកូនរបស់ខ្លួន គឺជាកូនសាហាយរបស់ប្ដី ។
សូមជម្រាបថា: នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីតំណាងអយ្យការ ចេញដីកាបញ្ជូនអោយស៊ើបសួរ ទៅលើជនត្រូវចោទ ទើបនៅល្ងាចថ្ងៃដដែល ចៅក្រម ស៊ើបសួរ សាលាដំបូងខេត្តកណ្ដាល លោក ស៊ូ បញ្ញា បានចេញដីកា សម្រេចឃុំខ្លួនដាក់ពន្ធធនាគារ បណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ អាចប្រឈមនឹងជាប់ពន្ធនាគារអស់មួយជីវិត។
សូមរម្លឹកថា, នៅព្រឹកព្រលឹមអុរថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ប្ដីដែលជាឃាតក បានយកកាំបិតបុ័ងតោ សៀតជាប់ចង្កេះ ដើរចូលក្នុងបន្ទប់របស់ប្រពន្ធដែលកំពុងដេកជាមួយកូនស្រីអាយុពីរខួប ហើយបានធ្វើសកម្មភាពយ៉ាងសាហាវ ឃោរឃៅ យង់ឃ្នង កាប់ទៅលើប្រពន្ធយ៉ាងហោចណាស់ជាងកាំបិត បន្ទាប់មកទៀត គេក៏បានកាប់កូនស្រីចំនួន៣ កាំបិត បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ជាមួយម្ដាយ និងដាច់ក្បាល ចេញពីដងខ្លួន បង្ហាញពីភាពអាណោចអាធម្មបំផុត ។
ឃាតករមានឈ្មោះ ម៉ែន សំអាង ភេទ អាយុ ៣៦ ឆ្នាំ មានស្រុកកំណេីត ភូមិព្រែកកែវ ឃុំ កោះខែល ស្រុក ស្អាង ខេត្តកណ្តាល មុខរបរ បុគ្គលិក រដ្ឋករទឹក បច្ចុប្បន្នរស់ ភូមិឃុំកេីតហេតុខាងលើជា (ប្តី)។ (គេចខ្លួន) បានមួយថ្ងៃ ក៏ត្រូវសមត្ថកិច្ចក្របួចបាន យកមកផ្តន្ទាទោស។
ចំណែកជនរងគ្រោះ ជាប្រពន្ធ និងកូនស្រីអាយុ២ខួប :
១.ឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ ៣២ ឆ្នាំ រស់នៅភូមិ ពោធិស្មាត ឃុំ ជេីងកេីប ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរ កម្មការិនីរោងចក្រ ជា(ប្រពន្ធ) និង ទី២.ឈ្មោះ អឿន ចន្ទសីម៉ា ភេទ ស្រី អាយុ ០២ ឆ្នាំ (០៧.០៩.២០២១)មានទីលំនៅភូមិ ពោធិស្មាត ឃុំ ជេីងកេីប ស្រុក កណ្ដាលស្ទឹង ខេត្ត ត្រូវជាកូន (កូន)។
សូមរម្លឹកថា : បន្ទាប់ពីធ្វើសកម្មភាពរួច ឃាតក បានដោះដូរខោអាវ ស្លៀកខោខូវប៊យ អាវយឺតពណ៌ខ្មៅ ជិះម៉ូតូចេញពីផ្ទះកើតហេតុនៅចំណុចភូមិពោធិស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល , ឆ្ពោះទៅតំបន់ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចបន្តដំណើរទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងឆ្លងចូលទឹកដីថៃ ។ ប៉ុន្តែ ! ឈាមស្រែក ស្បែកហៅ ឃាតក ដ៏សាហាវរូបនេះ មិនអាចគេចខ្លួនពី ការតាមប្រមាញ់របស់សមត្ថកិច្ចមនុស្សឡើយ។ នៅវេលាម៉ោង 2:00 និង 20 នាទីរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយ នគរបាលខេត្តកណ្ដាល,នគរបាលខេត្តបន្ទាយមានជ័យ, នគរបាលក្រុងប៉ោយប៉ែត តាមប្រមាញ់ចាប់ឃាត់ខ្លួនឃាតក បាននៅក្នុងផ្សារក្រុងប៉ោយប៉ែត រួចនាំខ្លួនមកកាន់ស្នងការ នគរបាលខេត្តកណ្ដាលចាត់ការបន្តតាមនីតិវិធី។
សកម្មភាពរបស់ឃាតក ពិតជាធ្វើឲ្យមានការរន្ធត់ចិត្តយ៉ាងពន់ពេក ចំពោះក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ដែលគេសម្លាប់ផ្ដាច់ពូជ ចោទប្រកាន់ថាមានសាហាយ ហើយខ្លួនស្អប់កូនស្រីអាយុពីខួប ថាមិនមែន ជាកូន របស់ខ្លួន នឹងស្អប់កូនស្រីនេះខ្លាំងជាងគេ ទើបសុខចិត្តសម្លាប់ប្រពន្ធ និងកូនស្រី ហើយរក្សាទុកតែកូនប្រុសបង្កើតពីអ្នកប៉ុណ្ណោះ ។ តាមរយៈការឆ្លើយសារភាព របស់ឃាតក គេមានចេតនាទុច្ចរិត ភូតកុហក មន្ត្រីនគរបាលយុត្តិធម៌ទៅហើយ ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានគាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច ស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកចាប់ឃាត់ខ្លួនមុខសញ្ញាជនល្មើស បានទាន់ពេលវេលា បន្ទាប់ពីព្យាយាមគេចខ្លួនបានមួយថ្ងៃ ។ ហើយស្ថាប័នតុលាការ ចាត់វិធានការក្នុងរឿងនេះ ប្រកបដោយតម្លាភាព ដើម្បីលុបបំបាត់និទ្ទណ្ឌភាព បទល្មើស ដ៏សាហាវ យង់ឃ្នងនេះ ៕