តើក្រុមហាម៉ាស់ប្រើអាវុធអាមេរិក វាយប្រហារអុីស្រាអែលឬ?

ចែករំលែក៖

សព្វាវុធដែលកងកម្លាំងហាម៉ាស់ ប្រើក្នុងការវាយប្រហារបង្ហូរឈាមលើអុីស្រាអែលត្រូវបានគេសង្ស័យថាផលិតដោយអាមេរិក និងមកពីអ៊ុយក្រែន ឬអាហ្វហ្គានីស្ថាន។​

កាលពីថ្ងៃទី 8 ខែតុលា (ម៉ោងក្នុងស្រុក) តំណាងគណបក្សសាធារណរដ្ឋ Marjorie Taylor Greene បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែសហការជាមួយក្រុងហ្សេរុយសាឡឹម ដើម្បីស៊ើបអង្កេតប្រភពដើមនៃអាវុធដែលផលិតដោយសហរដ្ឋអាមេរិក ដែលក្រុមសកម្មប្រយុទ្ធហាម៉ាសប្រើក្នុងការវាយប្រហារលើអ៊ីស្រាអែល។
សមាជិកសភារូបនេះសង្ស័យថា អាវុធមួយចំនួនដែលក្រុមហាម៉ាសប្រើប្រាស់អាចមានប្រភពមកពីអ៊ុយក្រែន ឬអាហ្វហ្គានីស្ថាន ហើយពួកគេត្រូវតែតាមដានដើម្បីកំណត់ប្រភពដើមរបស់អាវុធទាំងនោះ។
អ្នកស្រី Greene បានសរសេរនៅលើបណ្តាញសង្គមថា “យើងត្រូវធ្វើការជាមួយអុីស្រាអែលដើម្បីតាមដានលេខសីរីលើអាវុធអាមេរិកណាដែលប្រើដោយក្រុមហាម៉ាសប្រឆាំងនឹងអុីស្រាអែល។ តើពួកគេមកពីអាហ្វហ្គានីស្ថានមែនទេ? ឬមកពីអ៊ុយក្រែន? ភាគច្រើនទំនងជាចម្លើយគឺទាំងពីរ”
យោងតាមសារព័ត៌មាន RT មកទល់នឹងពេលនេះ ពុំមានភ័ស្តុតាងរឹងមាំណាមួយដើម្បីគាំទ្រដល់សេចក្តីថ្លែងការណ៍របស់សមាជិកសភា Greene នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់វីដេអូដែលមិនបានបញ្ជាក់មួយបានផ្សព្វផ្សាយនៅលើអ៊ីនធឺណិតបង្ហាញពីអ្នកប្រយុទ្ធរបស់ហាម៉ាស់ “អរគុណ” ប្រជាជនអ៊ុយក្រែនសម្រាប់អាវុធ ខណៈពេលដែលបង្ហាញប្រភេទជាច្រើនដែលផលិតដោយអាមេរិក រួមទាំងឧបករណ៍បាញ់គ្រាប់បែកប្រឆាំងរថក្រោះ M136 ស្តង់ដារ។
អ៊ុយក្រែនបានប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនអំពីការប្រើប្រាស់ និងលក់អាវុធខុស ដោយរបស់របររាប់ចាប់ពីអាវុធ មីន និងកាំជ្រួចប្រឆាំងរថក្រោះ លេចចេញម្តងហើយម្តងទៀតសម្រាប់លក់នៅលើទីផ្សារងងឹតតាមអ៊ីនធឺណិត។
នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឃ្លាំងអាវុធយោធាទាំងមូលដែលត្រូវបានបង្កើតឡើងដោយមានការចូលរួមដោយផ្ទាល់ និងច្រើនឆ្នាំរបស់មន្ទីរបញ្ចកោណ បានធ្លាក់ចូលទៅក្នុងដៃរបស់ពួកតាលីបង់ បន្ទាប់ពីក្រុមអ៊ីស្លាមនិយមចូលកាន់កាប់ប្រទេសក្នុងខែសីហា ឆ្នាំ 2021៕

...

រូប​ថត​: RND

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print