ឪពុកឃេីញភ្លេីងក្នុងបន្ទប់ទឹកបេីកចូលទៅមេីលឃេីញកូនស្រីស្លាប់អង្គុយសង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ឃេីញភ្លេីងក្នុងបន្ទប់ទឹកបេីកឆ្ងល់ក៏ដេីរទៅបេីកទ្វារចូលទៅមេីលស្រាប់តែឃេីញកូនស្រីកំពុងអង្គុយលេីចានបង្គន់បាត់មាត់កទេីបដឹកយកទៅមន្ទីរពេទ្យតែជាអកុសលក្រុមគ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង​០៧និង៣០នាទី​ព្រឹក ថ្ងៃទី​០៩ខែ​តុលា​ឆ្នាំ​២០២៣​នៅ​ចំណុច​ ផ្ទះ​លេខ៩​ផ្លូវ​បេតុង​ភូមិ​ ត្រពាំង​ថ្លឹង​៣សង្កាត់​ចោមចៅ​១ខណ្ឌ​ពោធិ៍​សែនជ័យ​ភ្នំពេញ​។

​ជនរងគ្រោះ​ សព​ ឈ្មោះ​ ភារម្យ​ ស្រីវៃ​ ​ភេទ​ស្រី​អាយុ​១៩ឆ្នាំ​ មុខរបរ​សិស្ស​ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កេីតហេតុ​ខាងលើ​។

​ យោង​តាម​ការ​ បំភ្លឺ​របស់​ឈ្មោះ​ នាង​ភារម្យ​ ភេទ​ប្រុស​អាយុ​៤៦ឆ្នាំ​ត្រូវ​ជា​ឪពុក​ បាន​ឱ្យដឹងថា​នៅ​មុន​ពេល​កេីតហេតុ​ គាត់​កំពុង​តែ​ដេក​នៅ​ក្នុង​ផ្ទះ​ ពេល​នោះ​គាត់​ក៏បាន​លឺលំឡេង​ ទឹក​ហូរ​ នៅ​ពេលនោះ​គាត់​ក៏​បាន​ ចេញទៅ​មេីល​ហេីយ​ក៏​បាន​បិទទឹក​ ក្រោយ​ពេល​ដែល​បិទ​ទឹក​រួច​ហើយ​គាត់​ក៏​បាន​ ឡើង​ទៅ​ បន្ទប់​ ឡៅតឿ​ ក៏​ឃើញ​ ភ្លើង​ បន្ទប់​ទឹកបេីក​ ពេលនោះ​ គាត់​ ឆ្ងល់​ ពីព្រោះ​រាល់ដង​ មិនដែល​ បេីកនោះទេ​ ពេលនោះ​ គាត់​ក៏​បាន​បេីក​ទ្វារ​ បន្ទប់​ទឹក​ ក៏​បាន​ឃេីញ​កូន​ អង្គុយ​លេី​ ចាន​ បង្គន់​ ដោយ​ ផ្អែក​ ខ្នង​ទៅ​ ជញ្ជាំង​ ដោយ​ មិន​និយាយ​ស្ដី​ អ្វី​ទាំងអស់​ ពេលនោះ​ គាត់​ក៏​បាន​ ដឹក​ទៅ​ មន្ទីរពេទ្យ​ លោក​សង្ឃ​ ពេល​ដែល​ទៅ​ដល់​ មន្ទីរពេទ្យ​ លោក​សង្ឃ​ ពេទ្យ​ បាន​ប្រាប់​ថា​ កូន​ស្រី​របស់​ គាត់​បាន​ ស្លាប់​បាត់​ទៅហើយ​ គាត់​បាន​ ដឹក​ មក​ផ្ទះ​វិញ​ ហេីយ​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​តែម្ដង​ ។

តាម​ការ​ពិនិត្យ​និង​កោសល្យវិច័យ​របស់​សមត្ថកិច្ច​នគរបាល​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​​ ស្នងការ​ នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឱ្យ​ដឹងថា​ជនរងគ្រោះ​ស្លាប់​ដោយ​សារ​គាំង​បេះដូង​។

...

បច្ចុប្បន្ន​សព​ត្រូវ​បាន​នគរបាល​បច្ចេកទេស​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕
ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print