ករណីប្លន់ផ្ទះលក់ដូរមួយកន្លែងនៅស្រុកស្ទឹងហាវ សមត្ថកិច្ចរកសពកូនជនរងគ្រោះឃើញហើយ ខណៈជនសង្ស័យកំពុងគេចខ្លួន

ចែករំលែក៖

ព្រះសីហនុ៖ ករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើងកាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣បណ្ដាលឱ្យរងរបួសស្ត្រីពីរនាក់ ត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯកូនប្រុសជនរងគ្រោះដែលក្រុមជនល្មើសនាំយកទៅជាមួយបានស្លាប់ហើយ ក្នុងនោះសមត្ថកិច្ចរកឃើញសាកសព នៅព្រៃខាងក្រោយផ្ទះជនរងគ្រោះ ចម្ងាយប្រហែលជិត១០០ម៉ែត្រ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសរួមមានឈ្មោះ ខុន រី ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាក្មួយម្ចាស់ផ្ទះ និងឈ្មោះ ហុឹម ខេន ភេទស្រី អាយុ៨១ឆ្នាំ ជាម្ចាស់ផ្ទះ។  ចំណែកកូនប្រុសម្ចាស់ផ្ទះដែលស្លាប់នោះ មានឈ្មោះ ហុឹម ប៉ូឡូ អាយុ ៤៣ឆ្នាំ។

បើតាមសមត្ថកិច្ច គិតមកត្រឹមវេលាថ្ងៃត្រង់ថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៣ នេះ ប្រតិបត្តិការស្វែងរកជនដៃដល់ កំពុងធ្វើបន្ត ដោយយកចិត្តទុកដាក់ យ៉ាងសស្រាក់សស្រាំពីសំណាក់កម្លាំងសមត្ថកិច្ចចំរុះ គណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយការរំពឹងទុកថា ក្រុមជនស ង្ស័យ នឹងមិនអាចរត់គេចខ្លួនបានឡើយ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ មានជនសង្ស័យមួយក្រុមចូលប្លន់ផ្ទះលក់ដូរមួយកន្លែង ដោយបានវាយទៅលើស្ត្រីម្ចាស់ផ្ទះពីរនាក់ឲ្យរងរបួសធ្ងន់ ខណៈបុរសម្ចាស់ផ្ទះត្រូវជនសង្ស័យនាំយកទៅជាមួយបាត់ ហើយសមត្ថកិច្ចបានរកឃើញសព បុរសខាងលើនៅវេលាម៉ោងជាងដល់ព្រឹក។ ទីតាំងកើតហេតុស្ថិតនៅភូមិអូរតាសេក ឃុំទំនប់លក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print