បាក់​ស្រុត​ដីយ៉ាង​ជ្រៅនៅខាងលិចស្ពានអាកាសស្ទឹង​មានជ័​យ សូមពលរដ្ឋធ្វេីដំណេីរឆ្លងកាត់បង្កេីនការប្រុងប្រយ័ត្ន​..!

ចែករំលែក៖

​    ភ្នំពេញ​ ៖​ តាមសេចក្ដីរាយការណ៍ពីពលរដ្ឋបានឱ្យដឹងថា​ កាលពីវេលាម៉ោងប្រមាណជាង២រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១០​ ខែតុលា​ ឆ្នាំ​២០២៣​ មានការបាក់ស្រុតដីយ៉ាងធំ​ និងជ្រៅ​ នៅខាងលិចស្ពានអាកាសស្ទឹងមានជ័យ​ លេីផ្លូវប្រសបជាប់ផ្លូវ២១៧​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ បានធ្វេីឱ្យអ្នកដំណេីរមានការព្រួយបារម្មណ៍ជាខ្លាំង​ ។

    ក្រោយពីពលរដ្ឋប្រទះឃេីញរណ្ដៅដីដែលបាក់ស្រុតដ៏ធំនេះ​ ពួកគាត់ក៏បានយកមែកឈេី​ ឬរបស់សម្គាល់អ្វីមួយចំនួនដាក់ពីខាងមុខ​ និងខាងក្រោយរណ្ដៅ​ ដេីម្បីជាសញ្ញាបញ្ចាក់ថា​ ខាងមុខមានឧបសគ្គ​ផងដែរ​ ។ 

    លុះព្រឹកថ្ងៃដដែល​ អាជ្ញាធរមូលដ្ឋានបានទទួលព័ត៌មាននេះ​ ក៏បានចុះត្រួតពិនិត្យ​មេីលស្ថានភាពជាក់ស្ដែង រួចយករនាំង​ជ័រ​ ព្រមទាំងខ្សែមកហ៊ុំព័ទ្ធជុំវិញត្រង់ចំណុចនោះ​ កុំឱ្យប្រជាពលរដ្ឋ​ឆ្លងកាត់​ និងបន្ថែមការប្រុងប្រយ័ត្នច្រេីនជាងមុន​ មុនពេលមន្ត្រីជំនាញចុះមកជួសជុលផ្លូវនេះឱ្យល្អដូចដេីម​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print