ខ្សឹបដាក់ត្រចៀក៖ ល្បែងកន្ទុយលេខ ត្រូវបានលេងដោយ សេរីនៅស្រុកព្រៃឈរ

ចែករំលែក៖

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់ផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្ត កំពង់ចាមបានឲ្យដឹងថាឈ្មោះ ហេង ហួរ ជាថៅកែទឹកសុទ្ធដែលមានខ្នងបង្អែករឹងមាំកំពុងបើកល្បែងកន្ទុយលេខ (ឆ្នោតវៀតណាម) តាមអំពើចិត្តគ្មានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបឲ្យស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិ ភាពទាំង៩ចំណុចនោះទេ។

...
ក្នុងមួយថ្ងៃៗមេកន្ទុយលេខឈ្មោះ ហេង ហួរ ប្រមូលលុយ បានជាច្រើនលានរៀលយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន និងចែកចាយជាមួយសមត្ថ កិច្ចនិងមន្ត្រីអាជ្ញាធរពុករលួយមួយចំនួនដើម្បីបន្តមុខរបរខុសច្បាប់របស់ខ្លួន ។

ប្រភពពីអាជីវករលក់ដូរនៅផ្សារព្រៃទទឹងក៏ដូចជាប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញ ផ្សារនេះបានឲ្យដឹងថាឈ្មោះ ហេង ហួរ បានពង្រាយកូនកញ្ច្រែងតាមផ្ទះជាច្រើនកន្លែងនៅផ្សារព្រៃទទឹងរហូតទៅដល់ស្រុកកងមាសទៀតផង។ ឈ្មោះ ហេង ហួរ បើកលេង ឆ្នោតវៀតណាមជាសាធារណៈតែម្តង ព្រោះអភិបាលស្រុកព្រៃឈរក៏ដូចជាអធិការ នគរបាលស្រុកព្រៃឈរធ្វើមិនដឹងមិនឮអ្វីទាំងអស់បើទោះបីល្បែងកន្ទុយលេខនៅផ្សារព្រៃទទឹងកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងណាក៏ដោយ ។

ប្រភពខ្លះបានឲ្យដឹងថា ឈ្មោះ ហេង ហួរ មានខ្នងបង្អែករឹងមាំជាមន្ត្រីជាន់ខ្ពស់ក្នុងខេត្តកំពង់ចាមទើបអាចធ្វើអ្វីៗតាមអំពើចិត្តហើយគ្មានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ណាចាត់វិធានការបង្ក្រាបល្បែងកន្ទុយលេខយ៉ាងរាលដាលនៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ និងរាលដាលទៅដល់ស្រុកកងមាសនោះទេ ។

ប្រជាពលរដ្ឋបានរិះគន់ថា ប្រហែលអភិបាលស្រុកព្រៃឈរក៏ដូចជាអធិការនគរ បាលស្រុកព្រៃឈរទទួលបានលាភសក្ការៈពីឈ្មោះ ហេង ហួរ មេឆ្នោតយួននៅផ្សារព្រៃទទឹងជាប្រចាំទើបពួកគេបណ្ដោយឲ្យបទល្មើសកើតឡើងហើយរាលដាលយ៉ាង ដូច្នេះ ៕

1111

ដោយ៖ ប្រជាពលរដ្ឋម្នាក់

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print