ជនជាតិចិនម្នាក់ចាក់សំលាប់អ្នកគ្រប់គ្រងជនជាតិចិនដូចគ្នាបណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បុគ្គលិកជនជាតិចិនម្នាក់ចាក់សំលាប់អ្នកគ្រប់គ្រងជនជាតិចិនដូចគ្នាបណ្តាលឲ្យស្លាប់កាលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នៅអគារស្នាក់នៅបរិវេណកាស៊ីណូហ្គោលឌិនស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ជនរងគ្រោះដែលស្លាប់អាយុជាង៣០ឆ្នាំ(ជនជាតិចិនមានតួនាទីគ្រប់គ្រោងកាស៊ីណូ)ស្នាក់នៅអគារខាងលើ។
សមត្ថកិច្ចរូបនោះបញ្ជាក់ថា ក្រោយទទួលព័ត៌មានករណីឃាតកម្មចាក់សំលាប់កម្លាំងជំនាញចុះទៅពិនិត្យឃើញថាជនរងគ្រោះដែលស្នាក់នៅត្រូវបានចាក់សំលាប់៧ទៅ៨កន្លែងចំលើដើមដោះដោយកាំបិតចុងស្រួចបានស្លាប់ក្នុងបន្ទប់ហើយជនដៃដល់ ដែលស្គាល់ថាជនជាតិចិនដូចគ្នាក្រោយកើតហេតុជនសង្ស័យបានគេចខ្លួន។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលចាក់សំលាប់គឺជនជាតិចិនម្នាក់ជនរងគ្រោះជាអ្នកគ្រប់គ្រងនិងជនជាតិខ្មែរម្នាក់ជាអ្នកបើករថយន្តជូនបានទៅតាមជនជាតិចិនម្នាក់ទៀតជាបុគ្គលិកការងារកាស៊ីណូ(ជនដៃដល់)ដែលខ្ជិលធ្វើការរត់មកដេកក្នុងបន្ទប់។
ក្រោយតាមមកដល់ក្នុងបន្ទប់ហើយអ្នកគ្រប់គ្រងបានទាញកអាវឡើងជង្គង់២ទៅ៣ដង ហើយជនដៃដល់ក៏ខឹងក៏បានទាញកាំបិតកៃចុងស្រួចដែលដាក់ក្នុងហោប៉ៅជាប់ខ្លួនចាក់ជាច្រើនកាំបិតលើដើមទ្រូងហើយជនជាតិខ្មែរអ្នកបើកបរស្ទុះទៅជួយវ៉ៃទៅជនដៃដល់តែជនរងគ្រោះស្លាប់និងកន្លែង ខណៈជនបង្កបានគេចខ្លួនបាត់។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយមន្ត្រីជំនាញចុះពិនិត្យសាកសពហើយបានដឹកសាកសពតាមរយៈរថយន្តអ៊ុំប៊ុយឡុងទៅរាជធានីភ្នំពេញស្ថានទូតចិនប្រចាំកម្ពុជារងចាំសាច់ញាតិមកទទួលយកទៅប្រទេសចិនវិញ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនជនដៃដល់ដើម្បីចាត់ការតាមច្បាប់៕ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print