ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួននៅរសៀលនៅវេលាម៉ោង១៤នឹង០០នាទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។
នគរបាលបញ្ជាក់ថា ដោយ អនុវត្តន៍តាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាកម្លាំងនគរបាលយុត្តិធម៌ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីលួចយកម៉ូតូ។
លោក វរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ឲ្យដឹងថា មានជនសង្ស័យម្នាក់ឈ្មោះម៉ិក សុខជា ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ សព្វថ្ងៃនៅភូមិលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ស្លាកលេខ1G-6942 ក្រចេះ លេខម៉ាស៊ីន៦៤០៦៦៦៤ ដែលបញ្ឈរចាក់សោរ ក ទុកមុខកុដិលោក នៅវត្តសុវណ្ណគិរី ភ្នំជញ្ជាំង នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់វារី ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះម៉ិក សុខជា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។
លោក វរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ទៀតថា ជនសង្ស័យមានឈ្មោះ ម៉ិក សុខជា ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវនគរបាលឃាត់ខ្លួន នៅចំនុចវត្តភ្នំជញ្ជាំង ភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ពាក់ពន្ធ័ករណី លួចម៉ូតូ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ។
លោក បានបន្តឲ្យដឹងថា ចំពោះម៉ូតូមួយគ្រឿងត្រូវបានប្រគល់អោយម្ចាស់ដេីមវិញ ។
ចំណែកជនសង្ស័យកំពុងស្ថិតក្នុងការសាកសួរ ដើម្បីកសាងសំណុំរឿង អនុវត្តន៍តាមនីតីវិធី ៕ដោយ៖វណ្ណា