ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចជំនាញតាមបណ្ដារាជធានី-ខេត្ត បានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៩នាក់។
ជាក់ស្ដែង ជនសង្ស័យចំនួន ២៩នាក់(ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសកម្ពុជា ដូច្នេះសូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ក្នុងចំណោមជនសង្ស័យចំនួន ២៩នាក់ រួមមាន៖ជួញដូរ ១ករណី ឃាត់ ២នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៦នាក់(ស្រី ០នាក់),និងប្រើប្រាស់ ៣ករណី ឃាត់ ១១នាក់(ស្រី ០នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបរួមមាន៖ មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ១០៩,៤១ក្រាម និង១៤កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ០៧អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិទាំង ០៥អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ៩នាក់។
២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
៣ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៩៣ក្រាម។
៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ឮ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៥ / រាជធានីភ្នំពេញ៖ រក្សាទុក ៥ករណី ឃាត់ ៩នាក់ ចាប់យកIce ១៣កញ្ចប់តូច។ ចាប់ ១នាក់៕ដោយ៖សហការី