ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៩នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៥ករណីទូទាំងប្រទេសថ្ងៃទី ១១ តុលាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា​ លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសថ្ងៃទី១១ ខែតុលា​ ឆ្នាំ​២០២៣ម្សិលមិញនេះ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​តាមបណ្ដារាជធានី​-ខេត្ត​ បានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៩នាក់។

ជាក់ស្ដែង​ ជនសង្ស័យចំនួន ២៩នាក់(ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសកម្ពុជា​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ក្នុងចំណោមជនសង្ស័យចំនួន ២៩នាក់ រួមមាន៖ជួញដូរ ១ករណី ឃាត់ ២នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៦នាក់(ស្រី ០នាក់),និងប្រើប្រាស់ ៣ករណី ឃាត់ ១១នាក់(ស្រី ០នាក់)។

ចំណែក​វត្ថុតាងដែលចាប់យកសរុបរួមមាន៖​ មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ១០៩,៤១ក្រាម និង១៤កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ០៧អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ​ទាំង ០៥អង្គភាព

១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ៩នាក់។

២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

៣ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៩៣ក្រាម។

៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ឮ ១នាក់ ចាប់យកIce ១កញ្ចប់តូច។

...

៥ / រាជធានីភ្នំពេញ៖ រក្សាទុក ៥ករណី ឃាត់ ៩នាក់ ចាប់យកIce ១៣កញ្ចប់តូច។ ចាប់ ១នាក់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print