យានយន្តល្មើសចំនួន ៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី១៣​ តុលា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ រកឃើញយានយន្តល្មើសចំនួន ៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។

  

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានគូសបញ្ជាក់ថា​ ចំនួនគោលដៅសរុប ១៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧៥៣គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៤៦គ្រឿង និងម៉ូតូ ៧០៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣២គ្រឿង (៣៤ករណី) រថយន្តធំ ០គ្រឿង រថយន្តតូច ០៩គ្រឿង (១១ករណី) និងម៉ូតូចំនួន ២៣ គ្រឿង (២៣ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

...

ជាមួយគ្នានោះ​ របាយការណ៍ដដែល ក៏បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print