ក្រសួងសាធារណការ៖​ សូម​បដិសេធជុំវិញព័ត៌មានមិនពិត ក្នុងការរៀបចំឯកសារប្រឡងយកបណ្ណបើកបរ, សេវាធ្វើកាតគ្រីថ្មី ឡានបញ្ចាំឯកសារ ឡានរំលោះ និងចង់បានឆៀក ដោយមិនបាច់យកឡានមកឆៀក

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី​១៣​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ សូម​បដិសេធ​ទាំងស្រុងចំពោះការចុះផ្សាយនៅលើទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកទាំងឡាយ ដែលខ្លឹមសារថាជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួង ដូចជា៖ មានទទួលរៀបចំឯកសារប្រឡងយកបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណបើកបរស្របច្បាប់ សេវាធ្វើកាតគ្រីថ្មីចំពោះរថយន្តដែលបាត់កាតគ្រី ឡានបញ្ចាំឯកសារ ឡានរំលោះ និងចង់បានឆៀក ដោយមិនបាច់យកឡានមកឆៀក ដែលបង្កឱ្យមានការភ័ន្តច្រឡំដល់សាធារណជន ។

ក្រសួង​ សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា៖ ព័ត៌មានដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកទាំងឡាយខាងលើនេះជាព័ត៌មានមិនពិត មានចរិតបង្កការភ័ន្តច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។ 

...

ជាមួយគ្នានេះផងដែរ ក្រសួងសូមជំរុញលើកទឹកចិត្ត ក៏ដូចជាសូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាចៀសវាងការប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ ដែលងាយធ្លាក់ចូលក្នុងអំពើបោកប្រាស់របស់ជនខិលខូច នាំឱ្យខាតបង់ថវិកា  និងងាកមកប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈ ទាំងឡាយនៅតាមទីតាំងនានា ដែលទទួលស្គាល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូនវិញ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print