បុរសម្នាក់ដួលស្លាប់នៅមុខមន្ទីរពេទ្យសូរិយាហើយមានជនឆ្លៀតឱកាសលួចយកម៉ូតូជនរងគ្រោះទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់មានអាការៈមិនស្រួលខ្លួនបានដួល

ប្រកាច់ស្លាប់ ពេលនោះដែរក៏មានបុរសជនឆ្លៀតឱកាសម្នាក់
បានយកម៉ូតូជនរងគ្រោះជិះយកទៅបាត់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១២ ខែតុលាឆ្នាំ២០២៣ តាបណ្តោយ ផ្លូវលេខ១៧២ ចំណុចមុខមន្ទីរពេទ្យសូរិយា សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីស្រ្តីម្នាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានអង្គុយលេងជាមួយគាត់នៅក្នុងម៉ាតមួយកន្លែង ហើយក៏បាននាំគ្នាចេញមកវិញ ក្រោយមកបុរសរងគ្រោះក៏បាននិយាយថា ខ្លួនមិនស្រួលខ្លួនវិលមុខមួយសន្ទុះក្រោយមក ស្រាប់តែប្រកាច់ដួលសន្លប់ពេលនោះដែរ ក៏បានពលរដ្ឋនិងសមត្ថកិច្ចជួយផងដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅហ្នឹងកន្លែង។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចជំនាញចក្ខុកោសល្យវិច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកពិនិត្យទៅលើសពក្រោយពិនិត្យសពស្លាប់ ដោយសារខ្យល់គ។ សពបុរសរងគ្រោះមិនទាន់មានគ្រួសារ ក៏សមត្ថកិច្ចធ្វើកំណត់ហេតុយកសពលើដាក់លើរថយន្តសាមុយ ដឹកយកទៅតម្កល់ទុកនៅវត្ត ដើម្បីស្វែងរកក្រុមគ្រួសារទៅតាមក្រោយ៕ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print