សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តវាំងចាស់

ចែករំលែក៖

ក្នុងថ្ងៃឆ្លងបិណ្ឌ ឬហៅថាភ្ជុំបិណ្ឌ ថ្ងៃសៅរ៍ ១៥ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រេីនកុះករបាន អញ្ជើញ ចូលរួម ពិធី បុណ្យ ភ្ជុំបិណ្ឌនៅវត្តហរិរក្សជិនី(វត្តវាំងចាស់) ស្ថិតនៅឃុំវាំងចាស់ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ រយៈពេល២ ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បានអាក់ខានក្នុងការចូលរួមថ្ងៃឆ្លងភ្ជុំបិណ្ឌនៅវត្តវាំងចាស់នេះ ដោយសារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវ ។ ប៉ុន្តែនៅឆ្នាំ ២០២៣ នេះដោយស្ថានភាពការឆ្លងកូវីដ១៩បានស្ងប់ស្ងាត់ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បានបន្តអញ្ជើញមកចូលរួម ក្នុង ថ្ងៃភ្ជុំបិណ្ឌដែលហៅថា ថ្ងៃឆ្លងបិណ្ឌ នៅ នៅវត្តហរិរក្សជិនី(វត្តវាំងចាស់)បន្តទៀត ដោយបាននាំយក នូវគ្រឿងសក្ការៈបូជា មានទៀន ធូប ផ្កាភ្ញី សម្រាប់ បូជាចំពោះ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងបាន នាំយកនូវចតុបច្ច័យ បច្ច័យទេយ្យទាន គ្រឿង ឧបភោគ បរិភោគ ប្រគេនចំពោះព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិស មហាកុសលផលបុណ្យ ជូនចំពោះ បុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកា ទាំង៧សន្តាន ដែល បានធ្វើមរណកាល ទៅហើយ ជាពិសេស ឧទ្ទិស ចំពោះ ៖ បដិសន្ធិវិញ្ញាណ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និង មហាឧបាសក លីន គ្រី បដិសន្ធិវិញ្ញាណ អ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហា ឧបាសិកា ឌី ប៉ុក បដិសន្ធិវិញ្ញាណ លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភន៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង វិញ្ញាណក្ខន្ធ លោក កុង ប៊ុន វិញ្ញាណក្ខន្ធ លោក កុង លីន វិញ្ញាណក្ខន្ធ លោក កុង គ្រី វិញ្ញាណក្ខន្ធ ម៉ា ថោ វិញ្ញាណក្ខន្ធ ម៉ា ហួយ វិញ្ញាណក្ខន្ធ លោក ប៊ុន សុខហាក់ វិញ្ញាណក្ខន្ធ លោក ប៊ុន សុខឡី វិញ្ញាណក្ខន្ធ លោក ម៉ា ម៉េងហេង វិញ្ញាណក្ខន្ធ លោក កុង ឃុត គីម វិញ្ញាណក្ខន្ធ កុមារា ហ៊ុន កំសត់ ក្នុងឱកាសឆ្លងបុណ្យភ្ជុំបិណ្ឌនៅវត្តវាំងចាស់ឆ្នាំនេះ សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត បានថ្វាយគ្រឿសក្ការៈ ប្រគេនបច្ច័យ ទេយ្យទាន ចំពោះព្រះសង្ឃ ប្រគេន សម្រាប់វត្ត គ្រឿងឧបភោគ បរិភោគ ជា ច្រើន មុខ ។ បន្ទាប់ពីបានអញ្ជើញរាប់បាត្រ បង្សុកូល វេរប្រគេនចំពោះព្រះសង្ឃ នូវបច្ច័យ ទេយ្យទាន សម្ភារៈ គ្រឿង ឧបភោគ បរិភោគ ជាច្រើនមុខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរា ជា ណា ចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារ រួមជាមួយនឹងមន្ត្រីអ្នកមុខ អ្នកការបាន អញ្ជើញទៅថ្វាយទៀនធូប ផ្កាភ្ញី ចំពោះព្រះពុទ្ធបដិមា ឧទ្ទិសកុកល ផល បុណ្យ ចំពោះព្រះរតត្រៃយ៍ ជាពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ អតីត ព្រះមហាក្សត្រ ព្រះបាទអង្គ ឌួង លើទួលព្រះវិហារចាស់ និងបន្តអញ្ជើញ ថ្វាយទៀនធូប ផ្កាភ្ញើ នៅលើព្រះវិហារថ្មី និង បានអញ្ជើញបន្តទៅគោរពបដិបត្តិ នៅរូបសំណាក វីរបុរសអ្នកស្នេហាជាតិ ដែលមានគុណបំណាច់ ក្នុង ការការពារជាតិមាតុភូមិនៅទីនេះផងដែរ៕ ដោយ៖សហការី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print