ការប្រកួតកីឡាវាយកូនហ្គោលមិត្តភាពកម្ពុជា-ចិន លើកទី៦៥ រវាងក្រសួងមហាផ្ទៃ និងស្ថានទូតចិន ប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះលើផេកផ្លូវការថា ៖ ថ្ងៃនេះចូលរួមការប្រកួតកីឡាវាយកូនហ្គោលមិត្តភាពកម្ពុជា-ចិន រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅទីលាន Garden City Golf Club.។

សូមបញ្ជាក់ថា ៖ ការប្រកួតកីឡាវាយកូនហ្គោលមិត្តភាពកម្ពុជា-ចិន រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន មានការអញ្ជើញចូលរួម ថ្នាក់ដឹកនាំអម លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាមិត្តភាពមួយ យ៉ាងស្និទស្នាលបំផុតនៅលើទីលាន (Garden City Golf Club) ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print