ខេត្តកែប ទទួលបានភ្ញៀវទេសចរជាង៦ម៉ឺននាក់​ ក្នុងរយៈពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ

ចែករំលែក៖

ខេត្តកែប៖​ បើ​តាមការបញ្ជាក់ពី​លោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹងថា​ ក្នុងរយៈពេលបីថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃបញ្ចប់ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិរបស់ខ្មែរ សម្រាប់ខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ និងបរទេស អញ្ជើញមកលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងខេត្ត មានចំនួនសរុប៦៣,០៦៦នាក់ (ភ្ញៀវជាតិ ៦២,១៩០នាក់ និងភ្ញៀវបរទេស៨៧៦នាក់)។

ប្រធានមន្ទីរទេសចរណ៍ខេត្តកែបរូបនេះ​ បានឱ្យដឹងទៀតថា​ សម្រាប់ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយមានភាពល្អប្រសើរ។ 

សូមជម្រាបជូនថា​ រដូវភ្ជុំ​បិណ្ឌ​នេះ​ គឺជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

...

ជាមួយគ្នានោះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​ និងសូមជូនពរ បងប្អូនប្រជាពលរដ្ឋ  រីករាយរាយជួបជុំគ្រួសារ ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌផងដែរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print