ភ្នំពេញ ៖ ប្លែកទៀតហើយ គ្រួសារសពធ្វើបុណ្យនៅកន្លែងសពស្លាប់ប៉េងហូតបឹងស្នោ !
ស្អែកនេះតែស្រីអូនឯណេះវិញទើបឃើញសំបុត្របុណ្យមុននេះបន្តិចធ្វើបុណ្យនៅវត្តវាលស្បូវដែរ..
តើមួយណាទំនងជាងសូមមហាជនពិចារណា.. តែតាមរដ្ឋធម្មនុញ្ញពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិធ្វើបុណ្យតាមទំនៀមទម្លាប់ប្រណៃណីលើកលែងតែបុណ្យនោះនាំឲ្យមនុស្សដើរផ្លូវខុសច្បាប់.. ម្យ៉ាងដែរកាលនៅរស់ស្អប់ពេលស្លាប់ស្រលាញ់..។ នេះជាការបង្ហោះរបស់លោក មាស រិទ្ធី ថ្នាក់ដឹកនាំ១រូប របស់ស្ថានីយទូរទស្សន៍ ហង្សមាស នៅព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ពី ពិធីបុណ្យគំរប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ ឧកញ៉ា ឈាង រ័ត្ន ។
ដោយឡែក លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ចាម បានស៊ែរពីលោក មាស រិទ្ធី ដោយ សរសេរយ៉ាងខ្លីថា ៖ «នេះមិនមែនដណ្តើមសពទេ តែដណ្តើមបច្ច័យ !» ។
សូមបញ្ជាក់ថា ៖ ២ម៉ោងមុន ស្រីអូន បានបង្ហោះថា ៖ «សូមគោរពអញ្ជេីញបងប្អូន ញាតិមិត្ត ទាំងអស់គ្នាចូលរួមកម្មវិធីបុណ្យ7ថ្ងៃប្ដីខ្ញុំផង🙏🏻ដោយក្ដីអនុគ្រោះពីនាងខ្ញុំ🙏🏻
នាងខ្ញុំនឹងប្រារព្វកម្មវិធីបុណ្យសពប្ដីនៅវត្តវាលស្បូវ 🙏🏻» ៕
ដោយ ៖ សហការី