ខេត្តព្រះសីហនុ៖ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានថ្លែងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា៖ នៅក្រុងព្រះសីហនុ នាឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល ០៣ថ្ងៃ (ថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣) ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចូលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុរ ១៦១.៤១៥នាក់ កើនឡើង ៩១% ។
លោកប្រធានមន្ទីររូបនេះ បានថ្លែងបន្តថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចូលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ រយៈពេល ០៣ថ្ងៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរផ្ទៃក្នុងសរុប ១៦១.៤១៥នាក់ កើនឡើង ៩១% ក្នុងនោះ ៖
-ភ្ញៀវជាតិ ១៥៧.០៤៦នាក់ កើនឡើងជាង ៩១%
-ភ្ញៀវបរទេសសរុប ៤.៣៦៩នាក់ កើនឡើង ៧១% ។
ប្រភពភ្ញៀវ និងគោលដៅទេសចរណ៍សម្រាកកម្សាន្ត រួមមាន៖
១.ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តចំនួន ០៦ជើង ស្មើនឹង ២១១នាក់កើនឡើងជាង ៥% ក្នុងនោះ .ភ្ញៀវជាតិ ០៦នាក់ កើនឡើង ១០០% ។ .ភ្ញៀវអន្តរជាតិ ២០៥នាក់ កើនឡើងជាង ៥% ។
២.ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប ១.៣៤២នាក់ កើនឡើង ៤៨% ក្នុងនោះ
•ភ្ញៀវជាតិ ៧៦៨នាក់ កើនឡើង ២៤%
•ភ្ញៀវបរទេស ៥៧៤នាក់ កើនឡើង ៩៩% ។
៣.ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយ ដ្ឋាននានសរុប ១៥៩.៨៦២នាក់ កើនឡើង ៩១% ក្នុងនោះ
•ភ្ញៀវជាតិ ១៥៦.២៧២នាក់ កើនឡើង ៩២%
•ភ្ញៀវបរទេស ៣.៥៩០នាក់ កើនឡើង ៧៣% ។
លោកប្រធានមន្ទីរខេត្ត បានគូសបញ្ជាក់ទៀតថា ខេត្ដព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធល្អ ប្រព័ន្ធគមនាគមន៍សម្បូរបែប ធនធានធម្មជាតិសម្បូរបែប រម្មនីយដ្ឋានធម្មជាតិ និងរម្មនីយដ្ឋានកែច្នៃជាច្រើន ឆ្នេរសមុទ្រស្អាតជាងគេលើពិភព ប្រវែងជាង ១៧៥គីឡូម៉ែត្រ កោះធំ តូច ៣២កោះ ដែលមានឆ្នេរខ្សាច់សល្អស្អាត ធនធានធម្មជាតិសមុទ្រ ឱ្យពលរដ្ឋ ឬភ្ញៀវទេសចរ អាចជិះទូកស្ទូចត្រី មុជទឹកមើលផ្កាថ្ម (Snorkeling) មុជទឹកមើលសួនធម្មជាតិបាតសមុទ្រ (Diving) ។ល៕ដោយ៖សហការី