ខេត្តពោធិ៍សាត់​ ទទួលបានភ្ញៀវទេសចរ ជាង៦ម៉ឺននាក់ ភ្ញៀវមានការថយចុះជាងឆ្នាំមុន ៣៣.១៥%​ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា៖​ ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេល នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តពោធិ៍សាត់​ ទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន៦៤,៤៧១នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ៦៤,៤១៤នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៥៧នាក់។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់​ បានគូដបញ្ជាក់ថា នាឱកាសបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី១៥ ខែតុលាម្សិលមិញនេះ​ សម្រាប់រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ក្នុងខេត្តពោធិ៍សាត់ ទាំង២៨កន្លែង ភ្ញៀវទេសចរមានចំនួន២៣,៤៤៣នាក់ ក្នុងនោះមានទេសចរជាតិមានចំនួន២៣,៤២១នាក់ និងទេសចរអន្តរជាតិ មានចំនួន២២នាក់។

សម្រាប់រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន៦៤,៤៧១នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ៦៤,៤១៤នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៥៧នាក់។ បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា នៃពិធីបុណ្យភ្ជុំ ឆ្នាំ២០២២ ភ្ញៀវទេសចរមានការថយចុះ ៣៣.១៥% (ទេសចរឆ្នាំមុន មានចំនួន៩៦,៤៥២នាក់)។

សូមជម្រាបជូនថា​ នាឱកាសនោះ​ដែរ​ ក្រុមការងារមន្ទីរ​ ក៏បានចុះសហការ និងធ្វើការទំនាក់ទំនងជាមួយមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ​ និងសហគមន៍ទេសចរណ៍​ ក្នុងការពង្រឹងគុណភាពផលិតផល រក្សាតម្លៃផលិតផល​ និងសេវាកម្មទេសចរណ៍​ ព្រមទាំងថែរក្សាអនាម័យ​សុវត្ថិភាព​ចំណីអាហារ​ និងបរិស្ថាន​។ ជាមួយគ្នានោះរាល់តម្លៃសេវាកម្មស្នាក់នៅ​ ម្ហូបអាហារ​ និងសេវាផ្សេងៗ​ ត្រូវបានដាក់បញ្ជាក់ច្បាស់ៗក្នុងតារាងបញ្ជីតម្លៃ​ និងបានដាក់ភាសាខ្មែរនៅ​ខាងលើ ភាសាបរទេសនៅខាងក្រោម​។

...

ដោយឡែក​ចំពោះសភាពការណ៍ទូទៅ តាមរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍នានាក្នុងខេត្ត បានប្រព្រឹត្តទៅជាធម្មតាដោយពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះទេ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print