ភ្នំពេញ៖ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៦ ខែតុលានេះ បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន គឺតបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។
តាមការគ្រោងទុក លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ន់ហ៊្សាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។
សូមជម្រាបជូនថា លោកអគ្គមេបញ្ជាការ នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ដើម្បីជជែកពិភាក្សា ផ្តោតសំខាន់លើការពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី សម្រាប់ជាប្រយោជន៍ទៅវិញទៅមក។
បន្ថែមពីនេះ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន នឹងអញ្ជើញទៅទស្សនកិច្ចនៅកងពលតូចពិសេសលេខ១១៣ នៃបញ្ហាការដ្ឋានទ័ពពិសេស ព្រមទាំងដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធនៅវិមានអនុស្សាវរីយ៍យុទ្ធជនពលី និងនៅវិមានតម្កល់សពលោកប្រធាន ហូ ជីមិញផងដែរ៕ដោយ៖សហការី