រាជរដ្ឋាភិបាល​ ចេញសេចក្ដីសម្រេចបន្ថែមសមាសភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើចំនួនដែលមានស្រាប់នាពេលកន្លងមក

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានចេញសេចក្ដីសម្រេចបន្ថែមសមាសភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន១៤រូបបន្ថែម លើចំនួនសមាសភាពដែលមានស្រាប់នាពេលកន្លងមក។

ត្រូវបានតែងតាំងសមាសភាពបន្ថែម នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដូចខាងក្រោម៖

១- ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ សមាជិក

២- ឯកឧត្តម ហម វណ្ណឌី​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និងនវានុវត្តន៍ សមាជិក

៣- ឯកឧត្តម កែវ រតនៈ​ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល​ សមាជិក

៤- ឯកឧត្តម អ៊ាង សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ សមាជិក

៥- ឯកឧត្តម នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ សមាជិក

៦- ឯកឧត្តម ជា វ៉ន់ដេត​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សមាជិក

៧- ឯកឧត្តម ប៉េង ពោធិ៍នា​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ សមាជិក

៨- លោកជំទាវ គឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាជិកា

៩- ឯកឧត្តម សុខ សូកេន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ សមាជិក​

១០- ឯកឧត្តម ចាយ បូរិន​ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា​សមាជិក

១១- ឯកឧត្តម ម៉ៅ ហាវណ្ណាល់​ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល​ សមាជិក

១២- លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា​ សមាជិក

១៣- រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ១រូប សមាជិក​

១៤- រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១រូប​ សមាជិក។

...

ដូច្នេះរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print