ខេត្តតាកែវ ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃពុធ ៤កេីត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៤០នាទី លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាន ចុះទៅដល់ភូមិកំពែងធំ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ដេីម្បីអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១២៣ ត.ព្រ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ចេញដោយលោក គង់ កូមិន្ទ ចៅក្រមស៊េីបសួរសាលាដំបូងខេត្តតាកែវ ដែលបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ចាន់ តារា ហៅជីវ័ន្ន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពែងធំ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ពីបទ ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដេីម្បីបញ្ចូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ