កម្ពុជា ធ្លាក់ចុះជាង ១៧% ក្នុងការនាំចេញផលិតផលសម្លៀកបំពាក់តម្លៃជាង ៨ពាន់លានដុល្លារ​ គិតត្រឹម​ ​៩ខែឆ្នាំ២០២៣នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ បេីតាមការ​បញ្ជាក់ពី​អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានថ្លែង​ឱ្យ​ដឹង​នៅរសៀលថ្ងៃទី១៨ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ ប្រទេស​កម្ពុជា​ បាននាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបមានតម្លៃប្រមាណជាង៨ពាន់លានដុល្លារ មានការធ្លាក់ចុះជាង១៧% នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ​ ,បើធៀបទៅនឹងរយៈពេល ៩ខែដូចគ្នា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការងាររូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ រយៈពេល៩ខែដើមឆ្នាំ២០២៣នេះ​ កម្ពុជា​ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប មានតម្លៃសរុបប្រមាណ ៨,៣ពាន់លានដុល្លារធ្លាក់ចុះប្រមាណ ១៧,៦%បើធៀបទៅនឹង៩ខែដូចគ្នាឆ្នាំ២០២២ ដែលការនាំចេញមានតម្លៃប្រមាណ ១០,១ពាន់លានដុល្លារ ។

លោក កត្តា អ៊ន បានថ្លែងបន្តថា​ ប្រទេសដែលនាំចេញច្រើនជាងគេរួមមានអាម៉េរិក ដែលមានតម្លៃនាំចេញសរុប ៣,២ពាន់លានដុល្លារ។​ បន្ទាប់មកទ្វីប អឺរ៉ុបដែលមាន២៧ប្រទេសមានតម្លៃនាំចេញសរុប ២,៣ពាន់លានដុល្លារនិងជប៉ុន មានតម្លៃនាំចេញសរុប ៦៩៣លានដុល្លារ។

បន្ថែម​ពីនេះ​ លោកអ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ទៀតថា​ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣​ រោងចក្រសហគ្រាសនៅកម្ពុជាបានកើនឡើងដល់ចំនួន ១៧ ២៥១និងមានកម្មករនិយោជិតសរុបចំនួនជិត ១,៥ លាននាក់ ក្នុង នោះ រោងចក្រសហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១.៣៣២ និងមានកម្មករនិយោជិតសរុបប្រមាណ៨៤ម៉ឺន នាក់ ដោយទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណជិត ៣ពាន់លានដុល្លារ៕ដោយ​៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print