៤ថ្ងៃកាន់តំណែងប្រធានាធិបតី លោក Duterte កាត់ទោសជនល្មើស​ ៤៥នាក់

ចែករំលែក៖

ក្រោយ៤ថ្ងៃកាន់អំណាចប្រធានាធិបតី Duterte មានជនល្មើស​៤៥នាក់ ដែលជាអ្នកជួញដូរគ្រឿងញៀន ឆក់ប្លន់ ត្រូវបានកាត់ទោស។

...

បណ្តាញទូរទស្សហ្វីលីពីន​កាលពីថ្ងៃទី​៤ ខែកក្កដា បានផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្ស​ ២៩នាក់ត្រូវបានកាត់ទោសចាប់ពីថ្ងៃទី​៣០ ខែឧសភា មក គឺចំពេលវេលាដែលលោក​ Duterte ស្បថចូលកាន់តំណែង។

នេះជាយុទ្ធសាស្ត្រកណ្តាប់ដៃដែករបស់លោកក្រោយពេលលោកឡើងកាន់ដំណែង។ ទាំងនោះជាការប្តេជ្ញារបស់លោក និងជាការសន្យាមុនពេលឡើងកាន់តំណែងប្រធានាធិបតី។ នៅពេលដែលលោកឃោសនាបោះឆ្នោតលោកបានសន្យាថានឹងកម្ចាត់ក្រុមជនល្មើសក៏ដូចជាអំពើពុករលួយឲ្យអស់ពីប្រទេសរបស់លោក។

ក្រោយកាសរស្បថចូលកាន់តំណែងកាលពីថ្ងៃទី​៣០ ខែមិថុនា លោក​ Duterte បានប្រកាសថា លោកនិងចាត់វិធានការតឹងតែងបំផុតទប់ស្កាត់បទល្មើសនិងក្រុមជួញដូរគ្រឿងញៀន។

ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានផ្សាយថា មានជនល្មើសប្រមាណ​១០០នាក់ ដែលជាអ្នកជួញដូរគ្រឿងញៀន រំលោភបំពានផ្លូវភេទ លួចទ្រព្យសម្បត្តិគេ នឹងត្រូវបានកាត់ទោសប្រហារជីវិត​។ ទាំងនោះគឺជាការសន្យារបស់លោកនៅក្នុងការឃោសនាបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៦។

នៅក្នុងព្រឹត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរក្នុងរយៈពេល​៤ថ្ងៃកន្លងមក ដោយខ្លាចត្រូវចាប់ខ្លួនដាក់ទោស ជនជួញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀនប្រមាណ​១ពាន់នាក់បានទៅសារភាពមុខប៉ូលិសនៅតាមតំបន់ ហើយបានចុះហត្ថលេខាលើកិច្ចសន្យាថានិងឈប់ជួញដូរគ្រឿងញៀនក៏ដូចជាប្រើប្រាស់ជាដើម។

នៅមុនពេលលោក​ Duterte បានឡើងកាន់អំណាចលោកធ្លាប់បានលើកឡើងថា លោកនឹងជម្រុញឲ្យហ្វីលីពីនក្លាយទៅជាសហរដ្ឋ (ដូចអាមេរិក) គឺផ្តល់អំណាចដល់រដ្ឋតំបន់និមួយៗ  ដើម្បី​បិទ​បញ្ចប់​ការ​ប្រមូលផ្តុំ​អំណាចនៅ​តែ​ក្នុង​ដៃ​របស់​ក្រុម​បក្សពួក​តែមួយ ។ ប្រធានាធិបតី​ថ្មី​នេះ​យល់​ថា ​ការ​ធ្វើ​វិមជ្ឈការ​អំណាចក៏​នឹង​អាច​បិទ​បញ្ចប់​វិបត្តិ​បះបោរ​ដណ្តើម​ឯករាជ្យ ​ដែល​បាន​យាយី​ហ្វីលីពីនជារៀងរហូត​មក​ដែរ។

លោកប្រធានាធិបតី​ថ្មី ​បាន​និយាយ​ថា ​ប្រព័ន្ធ​គ្រប់គ្រង​ហ្វីលីពីន​បច្ចុប្បន្ន​នេះ ​​វា​គ្រាន់តែ​ជា​ការ​រៀបចំ​ដើម្បី​ធ្វើយ៉ាងណា​ ឲ្យតែ​បក្សពួក​អ្នក​មាន​អំណាច ​មាន​ទ្រព្យសម្បត្តិ​នៅ​ក្រុ​ងម៉ានីល ​បន្ត​នៅ​ជញ្ជក់ឈាម​ហ្វីលីពីន​តែ​ប៉ុណ្ណោះ។ ពួក​ក្រាញ​ននាល​នឹង​អំណាច​ទាំងនោះ​សំងំ​នៅ​ពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់ដោយ​មិន​បាន​បែងចែក​អំណាច​គ្រប់គ្រង​ជោគ​វាសនា​របស់​ហ្វីលីពីន​ទៅឲ្យ​អ្នក​ផ្សេង​ទេ។

សូម​បញ្ជាក់​ថា ​លោក រ៉ូឌ្រីហ្គោ ឌុយទែរតឺ ​គឺ​ជា​មេធាវី​អាយុ​៧១ឆ្នាំ ​ហើយ​ធ្លាប់​ជាចៅហ្វាយ​ក្រុង​ Davao ​ភាគ​ខាងត្បូង​ហ្វីលីពីន។​ ក្នុង​ពេល​ឃោសនា​បោះឆ្នោត ​លោក​បាន​សន្យាដាក់​វិធានការ​ឲ្យ​តឹងរឹង​ដើម្បី​បោសសម្អាត​អំពើ​ឧក្រិដ្ឋកិម្ម ​ ការ​ជួញដូរ​គ្រឿងញៀន​ ព្រម​ទាំង​ចលនា​បះបោរ​បំបែក​ទឹកដី​នៅ​តំបន់​កោះ​ភាគ​ខាងត្បូង។ ប្រជាជន​ដែល​បាន​បោះឆ្នោត​ឲ្យ​គាត់​បាន​គាំទ្រ​ចង់​បាន​មនុស្សថ្មី​មក​ដឹកនាំ​ប្រទេស ដែល​មិនមែន​ជា​បក្សពួក​របស់​អ្នក​មាន​អំណាច​មុនៗ ​ ហើយ​មួយ​ទៀត ​មតិ​សាធរណៈ​យល់ថា ​លោក​ រ៉ូឌ្រីហ្គោ ឌុយទែរតឺ ​ពិត​ជា​មិនមែន​ជា​មនុស្ស​ល្មោភ​អំណាច​នោះ​ទេ។

គម្រោង​ធ្វើ​វិសោធនកម្មកែប្រែ​ហ្វីលីពីន​ជា​រដ្ឋសហព័ន្ធ​នេះ​ហាក់​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​ឧទ្ទាម​ផ្តាច់ខ្លួន​ធំៗ។ តែយ៉ាង​ណាការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញត្រូវតែ​ឆ្លង​កាត់​ការ​គាំទ្រ​ពី​សភា​ទាំងពីរ​អង្គ​របស់​ហ្វីលីពីន។ រដ្ឋធម្មនុញ្ញ​ហ្វីលីពីនដែល​បាន​កែប្រែ​កាល​ពី​ឆ្នាំ​១៩៨៧ ​នោះ ​មិនដែល​បាន​ទទួល​វិសោធន​កម្ម​ម្តង​ទេ៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print