នៅពេលនេះយុវជនដែលមកពីគ្រប់ទិសទីជុំវិញពិភពលោកពិសេសនៅតំបន់អាមេរិកឡាទីនកំពុងតែសុបិនអាក្រក់ជារៀងរាល់យប់ដោយសារតែបុគ្គលឈ្មោះ ដូណាល់ត្រាំ ជាបេក្ខភាពប្រធានាធិបតីអាមេរិកលេចធ្លោជាងគេក្នុងគណបក្សសាធារណរដ្ឋ ។ នៅក្នុងការឃោសនាស្វែងរកសំឡេងគាំទ្រមហាសេដ្ឋីអចលនទ្រព្យបានប្រកាសថានឹង បណ្ដេញជនអន្ដោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីអាមេរិក ។
ជារៀងរាល់យប់យុវជនអាមេរិកឡាទីនជាច្រើននាក់ដែលកំពុងរស់នៅលើទឹកដីអាមេរិកមានសុបិនអាក្រក់ដោយសារតែបុគ្គលដូណាលត្រាំ ។ តាមសារព័ត៌មាន New York Times ចាប់តាំងពីចូលរួមប្រកួតប្រជែងចូលកាន់តំណែងនៅសេតវិមានលោក ដូណាល់ត្រាំ បានប្រកាសធ្វើឲ្យជនអន្ដោប្រវេសន៍រាប់លាននាក់មិនសប្បាយចិត្ដក្នុងនោះមានជនជាតិមិចស៊ីកូជាដើម។
ក្នុងខ្សែភ្នែកជនអន្ដោប្រវេសន៍រូបភាពលោកដូណាល់ត្រាំដូចជា «បិសាច» កំពុងគំរាមកំហែងជីវិតរស់នៅរបស់ ពួកគេជារៀងរាល់ថ្ងៃ ។ យុវវ័យនៅក្នុងគ្រួសារដែលមិនទាន់មានច្បាប់រស់នៅលើទឹកដីអាមេរិកបានស្ដាប់ដោយផ្ទាល់ ត្រចៀកនូវការគំរាមកំហែងបណ្ដេញពួគគេចេញពីទឹកដីអាមេរិក។ នៅក្នុងខ្សែភ្នែកយុវវ័យរស់នៅក្នុងតំបន់ Lynwood ដែលភាគច្រើនជាជនអន្ដោប្រវេសន៍ខុសច្បាប់ធ្វើការនៅទីនោះបង្ហាញពីការមិនពេញចិត្ដទៅនឹងបេក្ខ ភាពប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។ នៅពេលនេះជនអន្ដោប្រវេសន៍ក្លាយជាមនុស្សអាក្រក់រស់នៅលើទឹកដីអាមេរិកប្រឈមមុខគេបណ្ដេញចេញគ្រប់ពេលវេលា ។
ប្រសិនបើលោកដូណាល់ត្រាំជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ស្មារតីជនអន្ដោប្រវេសន៍ដែលរស់នៅអាមេរិកពិតជាមិនអាចដេកលក់ស្កប់នោះឡើយដោយមិនដឹងថា ត្រូវវិលត្រឡប់ទៅស្រុកវិញក្នុងពេលណានោះទេ ។ ប៉ុន្ដែក្រុមអ្នកវិភាគបានអះអាងថា ការប្រឆាំងនឹងជនអន្ដោប្រវេសន៍របស់លោកដូណាល់ត្រាំ បានធ្វើឲ្យលោកត្រូវបាត់បង់សំឡេងគាំទ្រជាច្រើន ពិសេសគឺជនជាតិអាមេរិកដែលមិនមានដើមកំណើតនៅអាមេរិករាប់សិបលាននាក់មិនគាំទ្រដល់គោលនយោបាយរបស់លោក ។
ការប្រកាសរបស់ដូណាល់ត្រាំ បានធ្វើឲ្យបាត់បង់សំឡេងគាំទ្ររូបលោកយ៉ាងច្រើន។ គួររំលឹកផងដែរថា លោក អូបាម៉ា ជាប់ឆ្នោតប្រធានាធិបតីអាមេរិកគឺដោយសារតែជនអន្ដោប្រវេសន៍ស្ទើរតែទាំងអស់បោះឆ្នោតគាំទ្រដោយសារតែលោកមានគោលនយោបាយគាំទ្រដល់ជនអន្ដោប្រវេសន៍ ៕
ប្រែសម្រួល៖ សាធី